សិស្សប្រមាណជាង៣០០នាក់បានពុលស្ករគ្រាប់រសជាតិធូរេននិងមង្ឃុត

Surigao Del Sur, តំបន់ CARAGA,ប្រទេសហ្វីលីពីន៖ សិស្សប្រមាណជា ៣០០នាក់បានបញ្ជូនទៅកាន់​មន្ទីរពេទ្យជាបន្ទាន់បន្ទាប់ពីបានញុំាស្ករគ្រាប់រសជាតិធុរេន និង មង្ឃុត។ អ្នករងគ្រោះភាគច្រើនគឺជាសិស្សវិទ្យាល័យ ហើយពួកគេមានអារម្មណ៏ថាខ្សោយ ឈឺក្រពះ និង វិលមុខចង់ក្អួតនៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់​មកក៏ប្រញាប់ប្រញាលទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ជនរងគ្រោះមកពីខេត្ត Marihatag, Tago, Madrid, Cagwait និង ទីក្រុង Tandag ហើយគ្រាន់តែសាលា Cagwait Central Elementary School មាន​ដល់ទៅ៤០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ទីក្រុងទាំងមូលស្ថិតនៅក្នុងការចលាចលដោយសារតែមិនមានយាន្តជំនិះគ្រប់គ្រាន់សម្រាប់ដឹកអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយមន្ទីរពេទ្យក៏បានពេញទៀត។ សិស្ស៧នាក់ត្រូវបានចាប់ខ្លួនខណៈពេលដែលពួកគេគឺជាអ្នកលក់ស្ករគ្រាប់ទាំងនោះទៅជនរងគ្រោះ ដោយ៥នាក់មកពី ទីក្រុងCagwait និង ២នាក់ទៀតមកពី ទីក្រុងTandag។

យោងតាមការរិយាល័យស៊ីវិល នៅតំបន់CARAGAបានប្រាប់ថាស្ករគ្រាប់ទាំងនោះបានផុតកំនត់ទៅហើយ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានអ្នកស្លាប់នៅឡើយទេយោងតាមសំដីរបស់សមត្ថកិច្ច៕

សូមទស្សនាវីដេអូ ៖

Isa si YouScooper Troy Plaza sa mga nagsugod sa ospital ng mga biktima ng hinihinalang food poisoning sa Cagwait, Surigao Del Sur kaninang umaga. Sanhi diumano ito ng kinain nilang “durian candy.”

Kuwento niya, bandang 8:00 ng umaga nagsimulang dumaing sa sakit ng tiyan ang ilang estudyante ng Cagwait Central Elementary School. Maya maya pa, nagsunod sunod ang mga nagreklamo ng pananakit ng tiyan at ulo. Agad silang dinala sa ospital para mabigyan ng paunang lunas.

Posted by on Friday, July 10, 2015

ប្រភព៖​ gmanetwork


  • សិស្សប្រមាណជាង៣០០នាក់បានពុលស្ករគ្រាប់រសជាតិធូរេននិងមង្ឃុត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:បច្ចេកវិទ្យា
Tags: