ស្ថានភាព​ជា​ទូទៅ និង ការព្យាបាល នៃ​អា​ការៈឈឺ​កដៃ​

ស្ថានភាព​ជា​ទូទៅ និង ការព្យាបាល នៃ​អា​ការៈឈឺ​កដៃ​

ការឈឺ​កដៃ គឺ​ពិត​ជា​ការ​តំអូញ​តំអែរ​មួយ ដែល​តែង​កើតមាន​ជា​ទូទៅ ហើយ​វា​មាន​មូលហេតុ​ជាច្រើន ដែល​ធ្វើ អោយ​អ្នក​ជួបប្រទះ​នឹង​បញ្ហា​នេះ ។ វា​ពិត​ជា​ការចាំបាច់​ណាស់ ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​អោយបាន​ច្បាស់លាស់​ពី មូលហេតុ​នៃ រោគសញ្ញា​ទាំងអស់​របស់​អ្នក តាម​ដែល​វា​អាច​ធ្វើអោយ​ការព្យាបាល​មាន ប្រសិទ្ធភាព​ដោយ​ផ្ទាល់​ទៅ លើ​បញ្ហា​ទាំងនោះ​។ ប្រសិនបើ​អ្នក​មាន​ការឈឺ​កដៃ វា​អាច​បណ្តាលមកពី មូលហេតុ​ជា​ទៅ​ទៅ​មួយ​ចំនួន​ដូចជា​៖

​ការ​រលាក​ស​សៃពួរ​
ការ​រ​រលាក​ស​សៃពួរ គឺជា​បញ្ហា​ទូទៅ​មួយ ដែល​អាច​ធ្វើអោយ មាន​ការឈឺ និង ហើមប៉ោង​កដៃ​។ ការ​រលាក ស​សៃពួរ នៅត្រង់​កដៃ អាច​កើតមាន​ដោយសារតែ ការ​រលាក​នៃ​ស្រោម​របស់​ស​សៃពួរ​។ ការព្យាបាល​បញ្ហា ឈឺ​កដៃ ដោយសារតែ​ការ​រលាក​ស​សៃពួរ​នេះ ជាធម្មតា​គឺ​វា​មិន​ចាំបាច់ តម្រូវអោយ​មាន​ការវះកាត់​ទេ​។​

​ការ​គ្រេច​
ការ​គ្រេច​កដៃ គឺជា​ការរង​របួស ដែល​តែងតែ​កើតមាន ទៅ​លើស​សៃពួរ នៅ​ជុំវិញ​សន្លាក់​នៅត្រង់​កដៃ ។ ការ​គ្រេច​នេះ អាច​បង្កើត​អោយ​មាន​បញ្ហា ដោយ​វា​បាន​កំណត់​នូវ​សម្ថ​ភាព​ក្នុង​ការប្រើប្រាស់ ប្រអប់​ដៃ របស់​អ្នកជំងឺ​។​

Carpal Tunnel Syndrome
នេះ គឺជា​ស្ថានភាព​មួយ ដែល​បណ្តាល​មកពី អសម្ថភាព​នៃ​មុខងា​ររបស់ សសៃប្រសាទ​ណាមួយ នៅក្នុង កដៃ​។ ចំពោះ Carpal Tunnel Syndrome  គឺ​ស​សៃ median ត្រូវ​បាន​គាបសង្កត់ ឬ កៀប​ជិត នៅពេល​ដែល​វា ត្រូវ​លាតសន្ធឹង​នៅលើ សន្លាក់​នៃ​ឆ្អឹង​កដៃ​។​

​ការ​រលាក​សន្លាក់​
ជំងឺ​រលាក​សន្លាក់ គឺជា​បញ្ហា​មួយ ដែល​បណ្តាល​មកពី ការឈឺចាប់​នៅ​កដៃ និង ភាព​ពិបាក ក្នុងការ​ធ្វើ សកម្មភាព​ជា​ប្រចាំ​ថ្ងៃ​ធម្មតា​។ វា​មាន​មូលហេតុ​ជាច្រើន ដែល​ធ្វើអោយ​អ្នកមាន​ជំងឺ​រលាក​សន្លាក់ តែ​ជា សំណាងល្អ វា​មាន​នូវ​វិធី​ព្យាបាល​មួយចំនួន សម្រាប់​បញ្ហា​រលាក​សន្លាក់​នៃ​ឆ្អឹងកដៃ​នេះ ។​

​មាន​ពងទឹក​នៅក្នុង​កូន​កណ្តុរ​
ពងទឹក​នៅក្នុង​កូនកណ្តុរ គឺជា​ការ​ហើមប៉ោង ដែល​ជា​ធម្មតា វា​កើត​មាន​នៅ​លើ​ខ្នង​ដៃ ឬ នៅលើ​កដៃ​។ វា គឺជា​ដុំ​សាច់ ដែល​មាន​ផ្ទុក​ជាតិ​ទឹក​។ ពងទឹក​កូនកណ្តុរ​នេះ មិនមែន​ជា​ដុំ​សាច់​មហារីក​នោះទេ ហើយ​វា​ក៏ មិន​មាន​ការរីក​រាល​ដាល​ដែរ  ហើយ​ខណៈពេល​ដែល​វា​មានការ​រីក​ធំ ពួក​វា​ក៏​មិន​រីក​រាលដាល ទៅ​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ​នោះទេ​។​

​ការ​បាក់ឆ្អឹង​
ការបាក់​ឆ្អឹងកដៃ គឺជា​ស្ថានភាព​ទូទៅ​នៃ​ការរង​របួស orthopedic ។ អ្នកជំងឺ ដែល​បន្ត​មាន​ការបាក់​ឆ្អឹងកដៃ អាច​នឹង​ធ្វើ​ការព្យាបាល​ដោយ​ដាក់ ប៉ង់​សឺ​មង់ ឬ ក៏​ពួកគេ​អាច​នឹង​ត្រូវ ទទួល​ការវះកាត់​សម្រាប់​ព្យាបាល ឆ្អឹង​ដែល​បាន​បាក់​នេះ ។​
 
តើ​នៅពេល​ណា ដែល​អ្នក​ចាំបាច់​ត្រូវ ទៅ​ជួប​នឹង​គ្រូពេទ្យ ទាក់ទង​នឹង​បញ្ហា​នៃ​ការឈឺចាប់​កដៃ​របស់​អ្នកនេះ ?
ប្រសិនបើ​អ្នក​មិនមាន ភាព​ច្បាស់លាស់​អំពី​មូលហេតុ​នៃ​ការឈឺចាប់​កដៃ​របស់​អ្នកនោះ​ទេ ឬ ក៏​ប្រសិនបើ​អ្នក មិន​បានដឹង​ពី​ការព្យាបាល​ដ៏​ពិសេស​ណាមួយ សម្រាប់​ស្ថានភាព​អ្នក​ទេ នោះ​អ្នក​គប្បី​ស្វែងរក​ជំនួយ​ផ្នែក វេជ្ជសាស្ត្រ អោយបាន​ជា​បន្ទាន់​។  ការ​ព្យាល​សម្រាប់​ស្ថានភាព​ទាំងនេះ ត្រូវតែ​មាន​ឥទ្ធិពល​ដោយផ្ទាល់ ទៅលើ មូលហេតុ​ជាក់លាក់​ណាមួយ របស់​បញ្ហា​អ្នក​។ ទាំងនេះ គឺជា​សញ្ញា​មួយ​ចំនួន ដែល​អ្នក​ត្រូវ​តែ​ទៅ​អោយ​គ្រូពេទ្យ ធ្វើការ​ពិនិត្យ ៖

  • ​មិន​មាន​សម្ថ​ភាព ក្នុងការ​កាន់​វត្ថុ​អ្វីមួយ ឬ មិន​អាច​ប្រើ​ដៃ​របស់​អ្នក​បាន​។​
  • ​ការរង​របួស ដែល​បណ្តាល​អោយ មានការ​ខូច​ទ្រង់ទ្រាយ​របស់​សន្លាក់​។​
  • ​មាន​ការឈឺចាប់​កដៃ នៅក្នុង​ពេល​យប់ ឬ ក៏​នៅ​ពេល​កំពុង​គេង​លក់​។​
  • ​មាន​ការឈឺចាប់​នៅ​កដៃ បន្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។​
  • ​មិន​មាន​សម្ថ​ភាព ក្នុង​ការបត់ ឬ ដាក់​សន្លាក់ឆ្អឹង​កដៃ​អោយ​ត្រង់​។​
  • ​មានការ​ហើមប៉ោង ឬ មានការ​ជាំ​ជា​ពិសេស​ណាមួយ នៅ​ជុំវិញ​សន្លាក់ ឬ នៅ​កំភួនដៃ​។​
  • ​មាន​សញ្ញា​នៃ​ការបង្ក​រោគ រួមមាន​ដូចជា​៖ គ្រុ​នក្តៅ​, ឡើង​ក្រហម និង ក្តៅ​។​
  • ​មាន​រោគសញ្ញា​ផ្សេងៗ មិនធម្មតា​ដទៃទៀត ៕

​ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។