អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្ទះ​អតីត​តារា​ចម្រៀងម្នាក់​​​ ​និង​បន្ត​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត

អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្ទះ​អតីត​តារា​ចម្រៀងម្នាក់​​​ ​និង​បន្ត​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត



បាត់ដំបង​ ៖​ ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង ​ដែល​​គេ​​ស្គាល់​ថា​ជា​របស់​អតីត​តារា​តារា​ចម្រៀង​ប្រចាំ​ក្រុម​ហ៊ុន«ក្រចៅ​កម្ពុជា​»នោះ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​ ​និង​កំពុង​បន្ត​រាលដាល​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ទៀត។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សួស​អី ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា ក្រោយពេល​កើតហេតុ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់ និង​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រាលដាល​ទៅផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងទៀត។ ប៉ុន្តែ​គិត​មក​ត្រឹម​ម៉ោង​៧​និង​៥០​នាទី​នេះ ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អស់​២​ខ្នង​ហើយ​(ថ្ម​ក្រោម​ឈើ​លើ​) ​​ ​រួម​នឹង​ផ្ទះ​របស់​អតីត​តារា​ចម្រៀង​ ដែល​ឆាបឆេះ​មុន​គេ។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​វិញ​ពុំ​អាច​ចូល​ទៅ​ដោយ​ផ្ទាល់​ដើម្បី​បាញ់​ពន្លត់​ទេ ​ដោយសារ​ផ្លូវ​ចូល​ផ្ទះ​នោះ ​ជា​ផ្លូវ​លំ។ ទោះ​យ៉ាង​ណា​កម្លាំង​កំពុង​ត​ទុយោ​ដើម្បី​បាញ់​ពន្លត់។

សេចក្ដី​រាយការណ៍​បន្ត​ថា ​​ចំពោះ​មូលហេតុ និង​ទំហំ​នៃ​ការខូចខាត​នោះ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ។ ​ចំណែក​ម្ចាស់​ផ្ទះ​ ដែល​ផ្ដើម​ឲ្យ​មាន​ការ​ឆេះ​ដំបូង​គេ​នោះ ​កំពុង​ស្ថិតនៅ​ទីក្រុង​ភ្នំពេញ​ឯណោះ។

សេចក្ដីរាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ​​ចម្ងាយ​ពី​ផ្លូវ​លំ​ទៅ​កាន់​​ផ្ទះ​ឆាបឆេះ​ ដែល​រថយន្ត​មិន​អាច​ចូល​ទៅ​បាន​នោះ ​​មាន​ប្រវែង​ជិត​២០០​ម៉ែត្រ ​ជា​ហេតុ​ធ្វើ​ឲ្យ​យឺតយ៉ាវ​ក្នុង​ការ​ជួយ​អន្តរាគមន៍។ ទោះ​យ៉ាង​នេះ​ក្ដី​កម្លាំង​បាន​ត​ទុយោ​ចូល​ទៅ​ដល់​ហើយ ​តែ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ទាំង២​​ខ្នង​នោះ​អស់​ទាំង​ស្រុង​ទាំង​ហើយ ​​ហើយ​​​​​នៅ​វេលា​ម៉ោង​​​ប្រមាណ​ជា​​​៨​និង​១០​នាទី​យប់​ថ្ងៃ​ដដែល​នេះ​ ​អគ្គិភ័យ​​បាន​រលត់​ជា​ស្ថាពរ​៕
អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្ទះ​អតីត​តារា​ចម្រៀងម្នាក់​​​ ​និង​បន្ត​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត

អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្ទះ​អតីត​តារា​ចម្រៀងម្នាក់​​​ ​និង​បន្ត​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត