ស្ត្រី​វះកាត់​យក​ដៃ​ស្បូន​ចេញ​ប្រឈម​នឹង​គុណសម្បត្តិ​និង​គុណវិបត្តិ​អ្វីខ្លះ​?

ស្ត្រី​វះកាត់​យក​ដៃ​ស្បូន​ចេញ​ប្រឈម​នឹង​គុណសម្បត្តិ​និង​គុណវិបត្តិ​អ្វីខ្លះ​?

​ការវះកាត់​យកដៃ​ស្បូន​ចេញ គឺជា​ទម្រង់​ការ​នៃ​ការវះកាត់​មួយ ដែល​ធ្វើការ​យកចេញ​នូវ ដៃ​ស្បូន ឬ ផ្នែក​ណាមួយ​នៃ ដៃ​ស្បូន រួម​មាន​ផង​ដែរ នូវ​អូវែ ដែល​វា​អាច​នឹង ត្រូវបាន​ធ្វើឡើង តាម​ការណែនាំ​របស់​គ្រូពេទ្យ តាម​ដែល​វា អាច​ជា​វិធី​ព្យាបាល​មួយ សម្រាប់​បញ្ហា​សុខភាព​ជា​ច្រើន ចំពោះ​ស្ត្រី​។ បញ្ហា​ទាំងនោះ រួមមាន​ដូចជា​៖ ការ​មាន​សន្លាក ឬ មានការ​រាំងខ្ទប់​នៅក្នុង​បំពង់​ដៃ​ស្បូន , គភ៌​នៅក្រៅ​ស្បូន​, គីស​ទឹក និង ដុំ​សាច់​។ នៅក្នុង​ករណី​ខ្លះទៀត វេជ្ជបណ្ឌិត​ដែល​ធ្វើការ​ព្យាបាល ដើម្បី​អោយ​អ្នក មាន​សម្ថ​ភាព​ក្នុង​ការបង្ក​កំណើត ក៏​អាច​នឹង​ណែនាំ​អ្នក អោយ​ធ្វើការ​វះកាត់​យក​ចេញ​នូវ ផ្នែក​ណាមួយ​នៃ​ដៃ​ស្បូន ដើម្បី​ធ្វើការ​ព្យាបាល ដោយ​ការចាក់​បញ្ចូល​ស៊ុត​បង្ក​កំណើត ដែល​វិធី​នេះ​ត្រូវ បាន គេ​ហៅថា in vitro fertilization (IVF ) ។

​តើ​វេជ្ជបណ្ឌិត​គួរ​ធ្វើ​ការណែនាំ​នូវ​វិធីសាស្ត្រ​ក្នុង​ការព្យាបាល ដោយ​ការវះកាត់​យកចេញ​នូវ ដៃ​ស្បូន នេះដែរ ឬទេ​? គឺថា អ្នកជំងឺ​គួរ​ធ្វើ​ការថ្លឹងថ្លែង ដោយ​ខ្លួនឯង នូវ គុណសម្បត្តិ និង គុណវិបត្តិ នៃ​ការ​ទម្រង់​ការវះកាត់​នេះ ។​

ប្រសិន​បើ​ស្ត្រី​ម្នាក់ មាន​ការប្រឈមមុខ​ខ្ពស់ នឹង​គ្រោះថ្នាក់​នៃ​ការកើតមាន​នូវ ជំងឺមហារីក​អូវែ ឬ ជំងឺមហារីក​សុដន់ នោះ​ការវះកាត់​យកចេញ​នូវ​ដៃ​ស្បូន​នេះ គឺ​ត្រ​វ​បានបង្ហាញ​ថា វា​អាច​ជួយ​កាត់បន្ថយ នូវ​កត្តា​ហានិភ័យ នៃ​ការកើតមាន​ជំងឺមហារីក​។ ហើយ​សម្រាប់​ស្ត្រី ដែល​មានគភ៌​ក្រៅ​ស្បូន វា​អាច​គឺជា វិធានការណ៍​ដ៏​ប្រសើរ​មួយ ក្នុងការ ការពារ​ជីវិត​របស់​នាង​។ ចំពោះ​ស្ត្រី​ដែល ហាក់​នឹង​មាន​ការលូតលាស់ នូវ​គីស​ទឹក ឬ ដុំ​សាច់ នៅក្នុង​បំពង់​ដៃ​ស្បូន  គឺ​អាច​នឹង​ត្រូវការ នូវ​ការ​វះកាត់​យក​ចេញ​នូវ​បំពង់​ដៃ​ស្បូន ទាំងស្រុង​នេះ​ចេញ តាម​ដែល​វិធី​នេះ អាច​ការពារ​ដល់​ការឈឺចាប់ និង ការ​ធ្លាក់ឈាម​ខ្លាំង​ទៀត នាពេល ក្រោយ​។ ការ​វះកាត់​យក​ផ្នែក​ណាមួយ​នៃ​បំពង់​ដៃ​ស្បូន​ចេញ អាច​ជួយ​ដល់​ការ​ទំលាយ​នូវ​ការរាំងស្ទះ ឬ ស្នាម​សន្លាក គឺ​ត្រូវបាន​អនុវត្ត​ចំពោះ​ស្ត្រី​ដែល កំពុង​ព្យាយាម​មានគភ៌ ។​

ក្រៅ​ពី​អត្ថប្រយោជន៍ ទាំងនេះ ការ​ប្រឈម​នឹង​គ្រោះថ្នាក់ និង គុណវិបត្តិ​ក្នុង​រយៈពេល​យូរ គួរ​ត្រូវ​បាន ធ្វើការ​ពិចារណា និង ស្វែង​យល់​អោយបាន​ច្បាស់ មុន​ពេល​អ្នក​សម្រចចិត្ត ទទួលយក​ការវះកាត់​នេះ ។ មិន​ថា​ការវះកាត់​ប្រភេទ​ណាក៏ដោយ អ្នកជំងឺ​តែង​មាន​ការ​ប្រឈម​នឹង ការវិវត្តន៍​មាននូវ ការបង្ក​រោគ​នៅ នឹង​មុខរបួស​។ ចំពោះ​ស្ត្រី​ដែល​បាន ធ្វើការ​វះកាត់​យក​ចេញ​នូវ​ដៃ​ស្បូន​មួយ ទាំងស្រុង គឺ​នឹង អាច​ធ្វើ​ការកាត់បន្ថយ​នូវ​ឱកាស នៃ​ការបង្ក​កំណើត​របស់​ពួកគេ បាន​ដល់ ៥០​ភាគរយ ហើយ​ប្រសិនបើ ពួកគេ បាន​ធ្វើការ​វះកាត់​យក​វា​ចេញ​ទាំង​ពីរ​នោះ  គឺ​ពួកនាង​នឹង​មិន​អាច​ធ្វើ​ការបង្ក​កំណើត បាន​ទៀត នោះទេ​។ ប្រសិនបើ​អាច​ទៅរួច អ្នក​គួរ​ធ្វើការ​ពិចារណា​ពី ការព្រួយបារម្ភ​ចំពោះ​គម្រោង​ផែនការ​គ្រួសារ មុនពេល អ្នកសម្រេចចិត្ត ទទួលយក​ទម្រង់ការ នៃ​ការវះកាត់​ប្រភេទ​នេះ ។​

បញ្ហា​គុណវិបត្តិ​ផ្សេងទៀត រួមមាន​ដូចជា បញ្ហា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង ការបាត់បង់​អរ​ម៉ូ​ន ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ អូ​វែ​។ ហើយ​ជា​លទ្ធផល នៃ​ការបាត់បង់​អរ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​ជា​ច្រើន​នេះ  នោះ​ស្ត្រី​នឹង អាច​មិន​សូវ​មាន​ការ ការពារ​នូវ​ជំងឺ​បេះដូង ដែល​នេះ​ជា​ស្ថានភាព​ជំងឺ​មួយ ដែល​ធ្វើអោយ​ពួក គេ​ស្លាប់​បាន​។ ពួកគេ ក៏​នឹង​អាច​ប្រឈម​នឹង​ភាព​អស់​រដូវ​ភ្លាមៗ ដែល​វា​អាច​នឹង​ធ្វើអោយ​ពួកគេ មានការ ប្រឈម​ខ្ពស់​ផងដែរ នឹង​ជំងឺ​ពុក​ឆ្អឹង ។​

មាន​ជម្រើស​មួយចំនួន ក្នុង​ការជួយ​កាត់បន្ថយ​នូវ​បញ្ហា ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង ការវះកាត់ យក​ចេញ​នូវ​ដៃ​ស្បូន​នេះ ។ ការវះកាត់​ប្រភេទ​ខ្លះ អាច​ត្រូវបាន​ធ្វើឡើង ដោយ​ការវះកាត់​តាម​ឧបករណ៍ ថត​ឆ្លុះ​ពោះ ដើម្បី​ជួយ​កាត់បន្ថយ​ដល់​ការ​ចម្លងរោគ និង ធ្វើអោយ​ការ​ជាសះស្បើយ​មាន​រយៈពេល​ខ្លី​។ មាន​ស្ត្រី​ជាច្រើន បាន​ទទួលយក​ការព្យាបាល ដោយ​ការចាក់​បញ្ចូល​នូវ​អរ​ម៉ូ​ន ដើម្បី​ជួយ​កាត់បន្ថយ​នូវ ឥទ្ធិពល នៃ​ការបាត់បង់​របស់​អរ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​ជា​ច្រើន ។​

ការ​ជាសះស្បើយ​ទាំងស្រុង នៃ​ការវះកាត់​យកដៃ​ស្បូន​ចេញ​នេះ អាច​នឹង​ចំណាយ​ពេល រហូតដល់ ៦​សប្តាហ៍ ប្រសិនបើ​ការវះកាត់​នេះ ត្រូវបាន​ធ្វើឡើង​តាម​បែប​ធម្មតា​។ ស្ត្រី​ទាំងនោះ​គួរតែ ធ្វើការ​សម្រាក និង ផ្តល់ឱកាស​អោយ​ខ្លួនគេ បាន​ជាសះស្បើយ​។ ការ​ធ្លាក់ឈាម​ខ្លះ អាច​ជា​សភាព​ធម្មតា​នៃ​ការវះកាត់ តែ​យ៉ាងណាក៏ដោយ អ្នកជំងឺ​មិនត្រូវ​មាន​ភាពស្ទាក់ស្ទើរ ក្នុង​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​នោះទេ  ប្រសិនបើ​ការ​ធ្លាក់ឈាម​នេះ មាន​សភាព​ធ្ងន់ធ្ងរ និង មាន​ជា​បន្ត​។ ស្ត្រី​ដែល​កំពុង​ធ្វើ​ការពិចារណា ពី​ការ វះកាត់​ប្រភេទ​នេះ គួរ​ធ្វើ​ការពិភាក្សា នូវ​ករណី​ជា​ពិសេស​របស់​ពួកគេ ជាមួយ​នឹង​អ្នក​ផ្តល់​សេវា​ផ្នែក​ថែទាំ ផ្នែក​សុខភាព  ដើម្បី​សិក្សា​អោយ​ច្បាស់​ពី ការ​ប្រឈម​នឹង​គ្រោះថ្នាក់​,​ជម្រើស​នៃ​ការព្យាបាល ផ្សេង ទៀត និង បុរេនិមិត្ត ក្រោយ​ការវះកាត់ ៕

ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។