មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​

ការទទួលបានកាដូពីមនុស្សដែលខ្លួនស្រឡាញ់ គឺជារឿងដែលសប្បាយចិត្តបំផុតហើយ ចុះទម្រាំតែ គូស្នេហ៍ជូនកាដូបែប Surprise ថែមទៀតនោះ ច្បាស់ណាស់ប្រាកដជាអរដល់បិទមាត់មិនជិតមិន ខានឡើយ ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីតារាស្រីៗ ដែលធ្លាប់ទទួលបានការរំភើប និងរំជួលចិត្តដោយសារតែម្ចាស់ចិត្តរបស់ខ្លួន ។

១. ខាត់ សុឃីម
តារាស្រីពហុជំនាញ ពូកែទាំងកំប្លែង និងក្រម៉ិចក្រម៉ើម ពិតជារំភើបយ៉ាងខ្លាំងនៅពេលដែលប្ដីរបស់ នាង បញ្ញា បាននិយាយថា «បើបងមិនមានលុយច្រើនទិញរបស់ថ្លៃៗឲ្យអូន តើអូនតូចចិត្តអត់?» សម្ដីនេះ ពិតជាបានធ្វើឲ្យ ខាត់ សុឃីម រំភើបចិត្ត និងរៀបរាប់យ៉ាងហូរហែ ដោយក្នុងនោះអារម្មណ៍ មហាសែនសប្បាយចិត្តរបស់នាងគឺ «ចង់ប្រាប់ប្ដីថា អូនជាមនុស្សស្រីដែលសំណាងជាងគេហើយ ដែលបានបងជាប្ដី មិនបាច់មានលុយទិញរបស់ថ្លៃឲ្យអូនទេ ព្រោះបងមានទឹកចិត្តតែប៉ុណ្ណឹង គឺ លើសពីមាសប្រាក់ទៅទៀត…» ។

មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​
មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​

២. គង់ ច័ន្ទស្រីមុំ
តាំងពីមុនមិនទាន់រៀបការ ស្រីមុំ តែងទទួលបាននូវសុភមង្គលដោយសារគូស្នេហ៍លោក សីហា ជាច្រើនដងណាស់មកហើយ ក្នុងនោះការជូនក្រវិលពេជ្រពី សីហា សម្រាប់នាង ពិតជាធ្វើឲ្យស្នាម ញញឹម និងសេចក្ដីសុខទាំងកាយចិត្តរបស់នាង បង្ហាញឡើងមកដោយឯកឯងមែនៗ រហូតដល់ថ្ងៃ ដែលពួកគេទាំងពីររៀបការ ស្នាមញញឹមដ៏ពិតប្រាកដរបស់អ្នកទាំងពីរ ក៏លេចឡើងមកកាន់តែ ស្អាត និងមានន័យថែមទៀត ។ អ្វីដែលមិន អាចភ្លេចបាននោះ គឺស្នាមសាក់នៅនឹងដៃឆ្វេងរបស់ សីហាតែម្ដង ដែលសរសេរជាភាសាអង់គ្លេស ថា «Kong Chansreymom» ។

មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​

៣. គង់ សុជាតិ
តារាស្រីជើងចាស់ ដែលពោញដោយបទពិសោធន៍ ពិតជាមានសុភមង្គលណាស់ ក្រោយពីកសាង ជីវិតជាមួយនឹងលោក វិបុល ហើយបុរសម្នាក់នេះ ក៏តែងតែធ្វើគ្រប់បែបយ៉ាងដើម្បីប្រពន្ធរបស់ខ្លួន រំភើបចិត្ត និងរីករាយជានិច្ចផងដែរ ។ ជាក់ស្ដែង វិបុល ធ្លាប់ទិញផ្កា និងបង្ហាញភាពផ្អែមល្ហែមជាប្ដី ស្រឡាញ់ប្រពន្ធជាញឹកញាប់ ហើយថ្មីៗកន្លងទៅ វិបុល បានសំណូមពរឲ្យតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ច្រៀងបទ «ពេលបងចាស់ទៅ» ហើយផ្ញើជាពិសេសចំពោះភរិយារបស់លោក នៅ មុខទស្សនិកជនរាប់ពាន់នាក់ផងដែរ ។

មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​
មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​

៤. យក់ ថិតរដ្ឋា
តារាចម្រៀងស្រីដែលល្បីឈ្មោះ និងនៅតែមានកេរ្ដិ៍ឈ្មោះល្អក្នុងសិល្បៈ អ្នកនាង យក់ ថិតរដ្ឋា ពិតជារំភើបចិត្តយ៉ាងខ្លាំង នៅថ្ងៃខួបកំណើតរបស់ខ្លួន កាលពីពេលថ្មីៗនេះ ព្រោះតែប្ដីរបសអ្នកនាង លោក ឃុំ ប៉ុណ្ណាដែត បានរៀបចំនូវពិធីខួបកំណើតមួយឲ្យនាង តែទោះជាតូចក្ដី រដ្ឋា បានសរសេរនូវពាក្យពេចន៍ដ៏មានន័យថា «…អរគុណប្ដីសម្លាញ់ ដែលបានខំចំណាយពេលវេលាដ៏ មានតម្លៃសម្រាប់ពិធីជប់លៀងដ៏តូចមួយនេះ តែវាមានន័យណាស់សម្រាប់ខ្ញុំ» ។

មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​
មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​
មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​
មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​

៥.ចន ច័ន្ទលក្ខិណា
ស្នេហាដ៏ផ្អែលល្ហែមរបស់តារាសម្ដែងស្រីវ័យចាំ ចន ច័ន្ទលក្ខិណា ពិតជាធ្វើឲ្យអ្នកដទៃច្រណែន ណាស់ ព្រោះតែគូស្នេហ៍មួយគូនេះ ផ្អែមល្ហែមលើសអ្នកដទៃ ពិសេសភាពស្និទ្ធិស្នាល ដែលគ្រាន់តែ ឃើញក៏ដឹងថា មួយគូនេះស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាដែរ ។ អ្វីដែលតារាស្រីរូបស្រស់ម្នាក់នេះរំភើប បំផុត គឺខាងប្រុសតែងតាមជួយ និងនៅក្បែរអ្នកនាងរហូត ដែលធ្វើឲ្យ ចន ច័ន្ទធ្លាប់ប្រាប់ថា គាត់ (ខាងប្រុស) ជាលេខាជំនិត (ម្ចាស់បេះដូង) របស់នាង ។ ខេមរា

មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​
មើល​នេះ​មើល៍ តារា​ស្រី ៥ ដួង រំជួលចិត្ត​ដោយសារ​គូស្នេហ៍​

តោះ, សាកដាក់ពិន្ទុមើល គូស្នេហ៍មួយណាដែលផ្អែមល្ហែមខ្លាំងជាងគេទៅន៎?