បញ្ហា​សក់​បែក​ចុង គួរ​តម​អ្វីខ្លះ​?​

6 Videos


-កក់សក់ញឹកញាប់ពេក : បើអ្នកចូលចិត្តកក់សក់ពីដង ឬកក់មួយថ្ងៃរំលងមួយថ្ងៃ ក៏អាចដែរ ដែលសរសៃសក់ នឹងបាត់បង់ប្រេងតាមធម្មជាតិ ហើយនាំឲ្យសក់ស្ងួត និងងាយបែកចុង។-សិតសក់ច្រើនដងពេក : ប្រសិនបើសិតសក់ច្រើនដងក្នុង ១ ថ្ងៃ អ្នកនឹងប្រឈមខ្ពស់ ចំពោះបញ្ហាសក់បែកចុង ជាពិសេស សិតសក់គ្នានការប្រណី ហើយមានបញ្ហាសរសៃសក់ជំពាក់គ្នា គួរប្រើក្រាស់ធ្មេញរង្វើល សសោះជំនួសល្អជាង ។
-ប្រើកន្សែងពោះគោជូតសក់ : ការប្រើកន្សែងពោះគោ ជូតខ្លាំងៗលើសរសៃសក់ អាចបណ្ដាលឲ្យវាបែកចុងបាន ។ ដូច្នេះ ប្រើវិធីផ្ដិតថ្នមៗលើសរសៃសក់ល្អជាង ដោយព្យាយាមបន្ថយការកកិតលើសរសៃសក់ ឲ្យបានច្រើនបំផុត ។
-ធ្វើសក់ដោយប្រើកំដៅច្រើនពេក : ប្រសិនអ្នកខ្វះប្រដាប់ផ្លុំ ឬរកប្រដាប់កៀបសក់មិនបានគួរបណ្ដោយឲ្យសរសៃសក់ស្ងួតដោយខ្លួនឯងក្នុងកម្រិតណាមួយសិន ដោយពុំចាំបាច់ត្រូវប្រើឧបករណ៏ប្រភេទនេះយូរ និងកុំភ្លេចបាញ់ផលិតផលបង្ការសរសៃសក់ពីកម្ដៅដែរ។
-ប្រើសារធាតុគីមីញឹកញាប់ : មិនថាជាការប្ដូរពណ៌សក់ អ៊ុតសក់ ឬកាត់សក់នោះទេ ព្រោះសារធាតុគីមីប្រភេទនេះ ធ្វើឲ្យសរសៃសក់ត្រូវបំផ្លាញ។ ដូច្នេះ ជ្រើសវិធី ហើយកុំភ្លេចថែទាំសរសៃសក់ជាពិសេស ដោយក្រែមផ្អាប់សក់ប្រភេទជ្រាលជ្រៅ ៕