៥ ប្រការ​បញ្ជាក់ថា ស្ត្រី​ពិតជា​បានរួម​ភេទ​កាលពី​យប់មិញ​

6 Videos


បើនិយាយពីសុខភាពផ្លូវភេទភាគច្រើនភាគីបុរសជាអ្នកគ្រប់គ្រងស្ថានការណ៍ហើយបើគេសួរថា តើរវាងបុរស និង ស្ត្រី អ្នកណាមួយដែលងាយនឹងបង្ហាញឱ្យគេដឹងថាបានរួមភេទកាលពីយប់មិញ ? ចម្លើយគឺបុរសព្រោះពួកបុរសភាគច្រើនតែងយករឿងកាលពីយប់មិញរបស់ខ្លួនទៅនិយាយប្រាប់មិត្តភក្តិ ។ ចំណែកនារីភេទវិញគេពិតជាពិបាកដឹងថាតើកាលពីយប់មិញនាងបានរួមភេទដែរឬអត់ ?

៥ ប្រការ​បញ្ជាក់ថា ស្ត្រី​ពិតជា​បានរួម​ភេទ​កាលពី​យប់មិញ​

ខាងក្រោមនេះគឺជាលក្ខណវិនិច្ឆ័យមួយចំនួនឈានដល់ការដឹងថា នាងប្រតិបត្តិការសិចកាលពីយប់មិញមែនឬអត់ ។

អ្នកត្រូវបាននាងទាក់ទាញដោយក្លិនចម្លែកម្យ៉ាង
បើនិយាយពីមិត្តៗនារីវិញប្រសិនណានាងពិតជាប្រតិបត្តិការសិចជាញឹកញាប់ច្បាស់ណាស់ខ្លួនប្រាណរបស់នាងនឹងបញ្ចេញក្លិនម្យ៉ាងដែលគេឱ្យឈ្មោះថា ហ្វឺរ៉ូ ម៉ូន (Pheromones)។«វាជាក្លិន ធាតុគីមីដែលអាចឱ្យដៃគូរួមភេទរបស់នាងចាប់អារម្មណ៍»នេះជាការលើកឡើងដែលត្រូវបានបោះពុម្ពផ្សាយនៅលើទស្សនាវដ្តីស្រាវជ្រាវនិងវិភាគស៊ីជម្រៅ (Journal of Advanced Research Analyzed) ។ អ្វីដែលសំខាន់គឺថាប្រសិនបើកាលពីយប់មិញនាងពិតជាបានរួមភេទកំលុងពេលដែលអ្នកនៅជិតកៀកនឹងនាងអ្នកនឹងទទួលបានក្លិនចម្លែកម្យ៉ាងពីខ្លួនប្រាណរបស់នាងប្រៀបដូចទៅនឹងក្លិនដៃគូនារីរបស់អ្នកយ៉ាងដូច្នោះដែរ ។

៥ ប្រការ​បញ្ជាក់ថា ស្ត្រី​ពិតជា​បានរួម​ភេទ​កាលពី​យប់មិញ​

នាងមានអារម្មណ៍សប្បាយចិត្តប្លែកខុសពីធម្មតា
យោងតាមការសិក្សាស្រាវជ្រាវទៅលើអ្នកស្ម័គ្រចិត្តជាង ១៥,០០០ នាក់របស់អ្នកជំនាញមកពីសាកលវិទ្យាល័យកូឡូរ៉ាដូ (Colorado) នៅ ពេលជនណាមួយបានរួមភេទពី ២ ទៅ ៣ ដង ក្នុងមួយសបា្តហ៍ពួកគេនឹងមានកម្រិតសប្បាយរីករាយដល់ទៅ ៥៥ ភាគរយ ។ ដូច្នេះប្រសិនស្ត្រីម្នាក់ដែលមានការរួមភេទកាន់តែច្រើននឹងញ៉ាំងឱ្យមានភាពរីករាយសប្បាយចិត្តកាន់តែខ្លាំងឡើង ។

៥ ប្រការ​បញ្ជាក់ថា ស្ត្រី​ពិតជា​បានរួម​ភេទ​កាលពី​យប់មិញ​

នាងមើលទៅស្អាតប្លែកខុសពីសព្វដង
យោងតាមសម្តីសាស្ត្រាចារ្យ ប៊ីន រ៉ូប៊ីនសុន (Bean Robinson) អ្នក ជំនាញវិទ្យាសាស្ត្រសុខភាពផ្លូវភេទមកពីសាកលវិទ្យាល័យវិជ្ជសាស្ត្រមីនី សូតា (University of Minnesota Medical School)បានអះអាងថាកំលុងពេលប្រតិបត្តិការសិចខ្លួនប្រាណរបស់ភាគីទាំងសងពិតជាមានការផ្លាស់ប្តូរច្រើនពោលគឺអ្វីដែលផ្លាស់ប្តូរខ្លាំងជាងគេនោះគឺប្រព័ន្ធសាច់ដុំនិងដំណើរឈាមរត់ទៅគ្រប់សរីរាង្គកាយអាចញ៉ាំងឱ្យភាគីទាំងសងខាងជាពិសេសភាគីស្ត្រីមានភាពសមសួន និង ស្អាតជាងមុន ។

នាងទទួលដំណេកលក់ស្រួលបំផុត
ការសិក្សាស្រាវជ្រាវឱ្យដឹងថាមិនចំពោះតែមិត្តៗនារីប៉ុណ្ណោះទេដៃគូទាំងសងខាងផ្ទ្ទាល់តែម្តងឱ្យតែប្រតិបត្តិការសង្គ្រាមផ្លូវភេទពួកគេពិតជាអស់កម្លាំងនិងទទួលទានដំណេកបានលក់ស្រួលជាងសព្វមួយដង ។ ដូច្នេះហើយបានជាពេលខ្លះគេឃើញមានការណែនាំថាប្រសិនបើចង់ទទួលទានដំណេកឱ្យបានលក់ស្រួលសូមកុំភ្លេច«ឡើងគ្រែ» ។

លែងមានតម្រូវការស្និទ្ធស្នាលច្រើនជាងមុន
បើយោងតាមសម្តីលោកសាស្ត្រាចារ្យ រ៉ូប៊ីនសុន មនុស្សពិតជាមានតម្រូវការស៊ីជម្រៅទាក់ទិនទៅនឹងភាពស្និទ្ធស្នាល។ ផ្ទ្ទុយមកវិញសកម្មភាពផ្លូវភេទពិតបានធ្វើឱ្យមនុស្សរាល់គ្នារំសាយអារម្មណ៍តានតឹងក៏ដូចជាកាត់បន្ថយតម្រូវការភាពស្និទ្ធស្នាល ។ ចូរសង្កេតមើលបើសិនណានាងពិតជាមានទំនាក់ទំនងផ្លូវភេទនាងពិតជាគ្មានតម្រូវការស្និទ្ធស្នាលច្រើនដូចមុននោះទេ ៕ បុត្រ