កម្លាំង​ល្បាត​ពេល​យប់​ចាប់​បាន​មុខសញ្ញា​លួច​ទូរស័ព្ទ​ដៃ​ និង​គាស់​ផ្ទះ​យ៉ាងសកម្ម​ក្នុង​ក្រុង​ដូន​កែវ

កម្លាំង​ល្បាត​ពេល​យប់​ចាប់​បាន​មុខសញ្ញា​លួច​ទូរស័ព្ទ​ដៃ​ និង​គាស់​ផ្ទះ​យ៉ាងសកម្ម​ក្នុង​ក្រុង​ដូន​កែវ



តាកែវ​ ៖​ កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ សហការ​ជាមួយ​កងកម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ ​​ជា​មុខសញ្ញា​លួច​ទូរស័ព្ទ​ដៃ​តាម​ផ្ទះ​ និង​មុខសញ្ញា​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​ក្រុង​ដូន​កែវ។

បើ​តាម​ការ​បកស្រាយ​របស់​លោក​វរសេនីយ៍ត្រី​ ឆាយ សាវុធ អធិការ​នគរបាល​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៣ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ​ ពេល​កម្លាំង​ល្បាត​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​របស់​លោក ​កំពុង​ចុះ​បំពេញការងារ​ដូច​សព្វដង​ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​០៤​នាក់​ក្នុង​អំពើ​ទុច្ចរិត ​ទើប​ឃាត់ខ្លួន​ដើម្បី​សាកសួរ​។ ក្រោយ​ការសាកសួរ​ជនសង្ស័យ​ទាំង​០៤​នាក់​នោះ​ហើយ ទើប​ដឹង​ថា ​ជា​មុខសញ្ញា​ចោរកម្ម​ក្នុង​ពេលយប់​យ៉ាងសកម្ម​កន្លងមក​ក្នុង​ក្រុង​ដូន​កែវ​។

បច្ចុប្បន្ន​ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ទាំង​០៤​នាក់​នេះ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕