ភ្ជួរ​ដីស្រែ​ ប្រទះ​ឃើញ​គ្រាប់​ប្រភេទ សេ​វែ​ន​ចំនួន​២៨​គ្រាប់ ​សល់​ពី​សម័យ​សង្គ្រាម

ភ្ជួរ​ដីស្រែ​ ប្រទះ​ឃើញ​គ្រាប់​ប្រភេទ សេ​វែ​ន​ចំនួន​២៨​គ្រាប់ ​សល់​ពី​សម័យ​សង្គ្រាម



ឧត្តរមានជ័យ ​៖ ​គ្រាប់​ប្រភេទ ​សេ​វែ​ន​ចំនួន​២៨​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ព្រឹក ស្រាំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ​បាន​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ដីស្រែ​របស់​គាត់​ក្នុង ខណៈ​ពេល​រូប​គាត់​កំពុង​យក​គោយន្ត​កន្ត្រៃ​ភ្ជួរ​ដីស្រែ​នៅ​ចំណុច​ថ្នល់​ដាច់​ ស្ថិតនៅ​ក្នុង​ភូមិ​រំដួល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​វរសេនីយ៍ទោ ​ហម ភិរម្យ ​អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​​នេះ​ លោក​អធិការ​នគរបាល​ស្រុក​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល ចុះទៅ​កន្លែង​កើតហេតុ​ទទួលយក ​គ្រាប់​ទាំងនោះ យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​កំចាត់មីន​(​ស៊ីម៉ាក់​)​ចាត់ការ​បន្ត​ជៀសវាង​ការ​បង្ក​​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

ភ្ជួរ​ដីស្រែ​ ប្រទះ​ឃើញ​គ្រាប់​ប្រភេទ សេ​វែ​ន​ចំនួន​២៨​គ្រាប់ ​សល់​ពី​សម័យ​សង្គ្រាម