អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ដឹកនាំ​កម្លាំង​​ចុះ​រុះរើ​ និង​ត្រៀម​ជួយ​សាងសង់​​​ផ្ទះ​ពលរដ្ឋ​ឡើង​វិញ​

អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ដឹកនាំ​កម្លាំង​​ចុះ​រុះរើ​ និង​ត្រៀម​ជួយ​សាងសង់​​​ផ្ទះ​ពលរដ្ឋ​ឡើង​វិញ​



ឧ​ត្ត​រ​មានជ័យ ​៖​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦ ​លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល ​បាន​ដឹកនាំ​កម្លាំង​១៦​នាក់​ចុះ​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ​ដែល​រងគ្រោះ ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ ​​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ សរុប​១៧​ខ្នង ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៣​ក្នុង​នោះ -​ទី​១​ឃុំ​គោក​មន​ខូចខាត​សរុប​២​ខ្នង គឺ​ភូមិ​ក​ញ្ច្រៀ​ប​ដួលរលំ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងស្រុង​១​ខ្នង​-​ភូមិ​សាលា​រ៉ាង ​ប៉ើង​ដំបូល​សាលារៀន​១​ខ្នង​។​-​ឃុំ​គោក​ខ្ពស់ ខូចខាត​សរុប​៤​ខ្នង ក្នុង​នោះ ភូមិ​ប្រាសាទ​អូរ​ទង​ ប៉ើង​ដំបូល​​​​​ចំនួន​៣​ខ្នង​-​ភូមិ​ចំបក់​កោង ​ប៉ើង​ដំបូល​​​​​ចំនួន​១​ខ្នង។ ឃុំ​អំពិល ខូចខាត​សរុប​ចំនួន​១១​ខ្នង ក្នុងនោះ ភូមិ​ពង្ររ ដួល​រលំ​ផ្ទះ​១​ខ្នង​-​​ប៉ើង​ដំបូលផ្ទះ​ចំនួន​៧​ខ្នង​-​ភូមិ​អំពិល​ថ្មី ​ប៉ើង​ដំបូល​មណ្ឌល​សុខភាព​ចំនួន​១​ខ្នង​-​ភូមិ​រំដួល​ចាស់ ​ប៉ើង​ដំបូលផ្ទះ​ចំនួន​២​ខ្នង។

បន្ទាប់ពី​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ខាងលើ លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក បានឲ្យដឹងថា លោក​កំពុង​ចាត់ចែង​កម្លាំង​ត្រៀម​ជួយ​សាង​សង់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ខាងលើ​ជា​បន្តទៀត៕

អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ដឹកនាំ​កម្លាំង​​ចុះ​រុះរើ​ និង​ត្រៀម​ជួយ​សាងសង់​​​ផ្ទះ​ពលរដ្ឋ​ឡើង​វិញ​