ល្បែង​កន្ទុយ​លេខ​នៅ​ក្នុង​ផ្សារ​អង្គតាសោម​ គ្មាន​នរណា​​​ហ៊ាន​ចេញ​មុខ​បង្ក្រាប

ល្បែង​កន្ទុយ​លេខ​នៅ​ក្នុង​ផ្សារ​អង្គតាសោម​ គ្មាន​នរណា​​​ហ៊ាន​ចេញ​មុខ​បង្ក្រាប



តាកែវ ​៖​ ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​អង្គរ​តា​សោ​ មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ល្បែង​កន្ទុយលេខ​នៅមុខ ​និង​ខាង​ក្នុង​ផ្សារ​អង្គតាសោម​ ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ ព្រោះ​អាជ្ញាធរ​នៅ​តែ​បណ្ដោយ​ឲ្យ​មាន​ដំណើរការ​ ​ដោយ​រលូត​គ្មាន​ការ​បង្ក្រាប។ ល្បែង​កន្ទុយលេខ​មួយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ជា​របស់​ម៉ែ​ក្អៀ​ប លក់​ចាប់ហួយ​ក្នុង​ផ្សារ​អង្គតាសោម ដែល​មាន​កូនប្រុស​ឈ្មោះ​សុខ​ជា​អ្នក​កាង​ល្បែង​មួយ​នេះ។

លោក​អ៊ុក​ សំណាង​ ស្នងការ​នគរបាល​ខេត្ត​តាកែវ​ធ្លាប់​បាន​មានប្រសាសន៍​​​​ ប្រាប់​ព័ត៌មាន​ក្នុងស្រុក​កន្លងមក​ថា​ ៖ ​លោក​បាន​ចុះទៅ​ធ្វើការ​បង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ និង​បានធ្វើ​កិច្ចសន្យា​ម្នាក់ៗ​ពី ពីរ​ទៅ​បី​ដង​រួច​ទៅហើយ តែ​ពួកគេ​នៅតែ​មិន​ព្រម​ឈប់​។ លោក​បាន​បន្តទៀតថា អ្នកប្រព្រឹត្ត​ភាគច្រើន​ជា​កូន​ប្រពន្ធ​ប្រធាន​ភូមិ​មន្ត្រី​ប៉ូលិស ជាពិសេស​ទៅទៀត​គឺ កូនក្រុម​ប្រឹក្សា​ខេត្ត​តែម្តង។

លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បានបង្ហាញ ពី​ផល​លំបាក​របស់លោក​ថា​ពេលដែល​ចាប់គាត់​ពិបាក​មើលមុខ និង​ធ្វើការ​ជា​មួយ​ពួក​មន្ត្រី​ទាំងនោះ​ណាស់ និង​ពេលខ្លះ​ពួកគេ​បាន​ខឹង​នឹង​គាត់​ទៀតផង។ លោក​បាន​សំណូមពរ​ដល់​លោក​អភិបាល​ខេត្តតាកែវ ជាពិសេស​ព្រះរាជអាជ្ញា​មេត្តាជួយ​ក្នុង​រឿង​នេះ​ផង ហើយ​លោក​ក៏បាន​សំណូមពរ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​រឿងនេះ​ឲ្យ​បាន​ញឹក​ញាប់​ផង​​ដែរ។

ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​កើត​មាន​​​​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងនេះ ​ជាពិសេស​ល្បែង​កន្ទុយលេខ​នៅ​ផ្សារ​អង្គតាសោម ព្រោះ​ល្បែងស៊ីសង​នេះ​ហើយ​ដែល​នាំ​ឲ្យ​កើត​អំពើ​ហិង្សា​និង​ចោរកម្ម​ជា​ញឹកញាប់​ក្នុង​មូលដ្ឋាន។ ជា​សំណូមពរ​របស់​ពួកគាត់​គឺ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​មេត្តា​ចាត់ការ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កុំ​ឲ្យ​យក​អាជីវកម្ម​ល្បែង​ធ្វើជា​មុខរបរ​រកស៊ី​បន្ត​ទៀត៕

ល្បែង​កន្ទុយ​លេខ​នៅ​ក្នុង​ផ្សារ​អង្គតាសោម​ គ្មាន​នរណា​​​ហ៊ាន​ចេញ​មុខ​បង្ក្រាប

ល្បែង​កន្ទុយ​លេខ​នៅ​ក្នុង​ផ្សារ​អង្គតាសោម​ គ្មាន​នរណា​​​ហ៊ាន​ចេញ​មុខ​បង្ក្រាប