ដឹង​ទេ​! មើល​ទូរទស្សន៍​ច្រើនពេក អាច​ប៉ះពាល់​អ្វីខ្លះ​?

តាមការសិក្សាស្រាវជ្រាវមួយរបស់ប្រទេសសហរដ្ឋអាមេរិកទៅលើក្រុមមនុស្សចំនួន ២៥០០ នាក់ដែលមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅគេបានរកឃើញថា ក្នុងចំណោមពួកគេដែលចូលចិត្តមើលទូរទស្សន៍ ជាប់ជាប្រចាំក្នុងរយៈពេល ៣ ម៉ោងក្នុងមួយថ្ងៃ ហើយគេបានធ្វើការវាស់ស្ទង់ពីសតិបញ្ញាបានបង្ហាញថា មានសតិបញ្ហាចុះខ្សោយជាងក្រុមមនុស្សទូទៅ ។

លោកវេជ្ជបណ្ឌិត Kristine Yoffe សាស្ត្រាចារ្យប្រចាំសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានពោលបញ្ជាក់ពីរឿងនេះឱ្យដឹងថា “ក្នុងការស្រាវជ្រាវគេមិនទាន់ដឹងថាការអង្គុយមើលទូរទស្សន៍ដោយនៅស្ងៀមៗមិនធ្វើអ្វី ឬ ក៏ការមើលទូរទស្សន៍ជាអ្នកបង្កឱ្យខួរក្បាលចុះខ្សោយនោះឡើយ” ។

ទោះបីយ៉ាងណាលោកបានបញ្ជាក់ដោយធ្វើការណែនាំ ថា បើចង់ឱ្យខួរក្បាលឆ្លាតវាងវៃចាំបាច់ត្រូវប្រកបកិច្ចការងារឱ្យបានច្រើនដោយមិនត្រូវនៅស្ងៀមនោះឡើយបើពុំនោះទេមិនត្រឹមតែជួបបញ្ហាលើសតិបញ្ញាទេសូម្បីតែបញ្ហាសុខភាពក៏អាចទទួលរងប៉ះពាល់ដូចគ្នា ៕ ដេប៉ូ

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ដឹង​ទេ​! មើល​ទូរទស្សន៍​ច្រើនពេក អាច​ប៉ះពាល់​អ្វីខ្លះ​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាព
Tags: