បញ្ហា​គេង​មិន​លក់​ក្នុង​វ័យ​ចំណាស់ គួរ​ធ្វើ​ដូចម្តេច​ ?

ការគេងមិនគ្រប់គ្រាន់ក៏ជាសញ្ញានៃការឆាប់ចាស់ ដោយឡែកបើអ្នកកាន់តែឈានដល់វ័យចំណាស់បន្តិចឥរិយាបថនៃការគេងក៏ប្រែប្រួលផងដែរ ។ ការគេងឲ្យបានគ្រប់គ្រាន់រយៈពេល ៧ទៅ ៨ ម៉ោងគឺពិតជាពិបាកជាពិសេសចំពោះវ័យចំណាស់ ។ មានពេលខ្លះអ្នកគេងមិនលក់នៅពេលយប់និងភ្ញាក់ច្រើនសាក៏មាន ។

ការគេងគ្រប់គ្រាន់គឺមានសារសំខាន់ណាស់សម្រាប់សុខភាពរាងកាយនិងផ្លូវអារម្មណ៍ចំពោះមនុស្សគ្រប់វ័យ ។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលមនុស្សវ័យចំណាស់គួរដឹងបើមានបញ្ហាគេងមិនលក់ ៖

១. ចូលគេងអោយបានទៀងទាត់ : ត្រូវកំណត់ពេលវេលាចូលគេងឲ្យបានទៀងទាត់និងក្រោកពីដំណេកឲ្យបានទៀងទាត់ ។ គួរចៀសវាងចូលគេងយប់ជ្រៅ ។

២. បន្ធូរអារម្មណ៍ពីបញ្ហាដែលស្មុគស្មាញ : នៅពេលអារម្មណ៍អ្នកតានតឹង ស្ត្រេស អន្ទះសា និងបាក់ទឹកចិត្តក៏ជាកត្តានាំឲ្យអ្នកគេងមិនលក់ផងដែរ។ ក្រៅពីនេះកត្តាមជ្ឈដ្ឋានកន្លែងគេងនិងឥរិយាបថខ្លះៗក៏បណ្តាលឲ្យគេងមិនលក់នៅពេលយប់ដែរ ។

៣.ចៀសវាងគេងនៅពេលថ្ងៃ : បើអ្នកបានគេងនៅពេលថ្ងៃរសៀលខ្លះហើយនោះវានឹងធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់មិនខាន ។ ប៉ុន្តែការគេងថ្ងៃអ្នកក៏អាចអនុវត្តបានដែរត្រឹម ១៥ ទៅ ២០ នាទី ព្រោះវាក៏ជួយពង្រឹងសុខភាពផងដែរ ។

៤. រៀបចំជីវិតរស់នៅឲ្យមានផាសុខភាព : ការអនុវត្តរស់នៅឲ្យមានផាសុខភាពល្អពិសាអាហារល្អចំពោះសុខភាពធ្វើលំហាត់ប្រាណ និង ដឹងពីវិធីកាត់បន្ថយភាពតានតឹងគឺអាចជួយឲ្យអ្នកចៀសផុតពីបញ្ហាគេងមិនលក់ ។

៥. ពិភាក្សាជាមួយគ្រូពេទ្យ : ប៉ុន្តែប្រសិនបើអ្នកនៅតែមានបញ្ហាគេងមិនលក់បើទោះជាសាកល្បងវិធីខាងលើរួចហើយនោះ អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញពីបញ្ហានេះព្រោះវាអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួនទៀតដែលអាចប៉ះពាល់ដល់ដំណេករបស់អ្នក ៕ សុផល

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • បញ្ហា​គេង​មិន​លក់​ក្នុង​វ័យ​ចំណាស់ គួរ​ធ្វើ​ដូចម្តេច​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាព
Tags: