ហេតុអ្វី​ស្ត្រី​គួរ​គេង​ឱ្យបាន​ច្រើនជាង​បុរស​?​

ស្ត្រីដែលចូលចិត្តដាក់នាឡិការរោទិ៍និងក្រោកនៅពេលព្រលឹមពេកនោះ គឺមិនល្អនោះទេ នេះបើយោង តាមលទ្ធផលនៃការសិក្សាមួយបានអោយដឹង ។ ស្ត្រីចាំបាច់ត្រូវគេងអោយបានច្រើន ពីព្រោះរចនាសម្ពន្ធ័ ខួរក្បាលរបស់មនុស្សស្រីមានសភាពស្មុគស្មាញជាងបុរស ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Sleep Research Center នៃសាកលវិទ្យាល័យ Loughborough University បានអោយដឹងថាការគេងមិនគ្រប់គ្រាន់របស់មនុស្សស្រីគឺមានជាប់ទាក់ទងនឹងការកើនឡើងនូវកម្រិតអ័រម៉ូនស្ត្រេះ ដែលធ្វើអោយអារម្មណ៍ឆេវឆាវ និង ឆាប់ខឹងច្រើន ។

ទោះជាយ៉ាងនេះក្តី អារម្មណ៍ទាំងនេះវាមិនមានជាប់ទាក់ទងនឹងកង្វះដំណេកចំពោះមនុស្សប្រុសនោះទេ ។ លោកសាស្ត្រាចារ្យ Jim Horne នាយកមជ្ឈមណ្ឌលស្រាវជ្រាវ Sleep Research Center បាននិយាយថា ប្រព័ន្ធខួរក្បាលរបស់ស្ត្រីគឺពិតជាមានសភាពខុសគ្នាច្រើនទៅនឹងខួរក្បាលរបស់មនុស្សប្រុស ហើយគេចាំបាច់ត្រូវសម្រាកអោយបានច្រើន ។

ជាក់ស្តែងស្ត្រី ក៏ជាអ្នកច្រើនធ្វើការគិត និង ប្រើថាមពល ខួរក្បាលច្រើនជាងបុរសផងដែរ ។ក្រៅពីធ្វើអោយអារម្មណ៍តានតឹងហើយនោះ ការគេងមិនបានគ្រប់គ្រាន់របស់ស្ត្រី ក៏នឹងប្រឈមមុខខ្ពស់ទៅនឹងការកើតជំងឺ បេះដូង និង បញ្ហាស្ទះសរសៃឈាម ។ លទ្ធនៃការសិក្សានេះ ត្រូវបានសិក្សាបន្ថែមពីការសិក្សាពីមុនមកដែលបានអនុវត្តម្តងមកហើយកាលពីឆ្នាំ ២០១៣ ដោយសាកលវិទ្យាល័យ Duke University ក្នុងរដ្ឋ North Carolina ៕ សុផល

ប្រភព៖ pmhotnews

  • ហេតុអ្វី​ស្ត្រី​គួរ​គេង​ឱ្យបាន​ច្រើនជាង​បុរស​?​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាព
Tags: