ដឹង​អត់​រូប​សំណាក់​បុរស​៣​នាក់​ឈរ​នៅ​មុខ​ពហុ​កីឡាដ្ឋាន​ Man Utd ជា​នរណា​ខ្លះ​ ?

នៅ​ពេល​មាន​ការ​ថត​ផ្សព្វ​ផ្សាយ​ឬ​ធ្វើ​ការ​សម្ភាសន៍​ចំពោះ​អ្នក​គាំទ្រ​នៅ​ខាង​មុខ​ពហុ​កីឡាដ្ឋាន​ Old Trafford របស់​ក្លឹប​ Manchester United ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​រូប​សំណាក់​បុរស​៣​នាក់​ឈរ​ទន្ទឹម​គ្នា​ ជាក់​ជា​មិន​ខាន​ ។ តើ​ធ្លាប់​លួច​ឆ្ងល់​ថា​នោះ​ជា​រូប​សំណាក់​អ្នក​ណា​ដែរ​ឬ​ទេ​ ?

George Best (ខាង​ឆ្វេង​ )

គាត់​លេង​នៅ​ក្លឹប​ Man Utd ចន្លោះ​ឆ្នាំ​១៩៦៣​ដល់​ឆ្នាំ​១៩៧៤​ គាត់​បាន​បង្ហាញ​ខ្លួន​ចំនួន៤៧៤​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​១៨១​គ្រាប់​ ហើយ​គាត់​ធ្លាប់​ជួយ​ Man Utd ឈ្នះ​ពាន​ FA Cup ១​លើក​ Football League First Division ចំនួន​២​លើក​ Charity Shield ២​លើក​ រួម​នឹង​ពាន​ European Cup ១​លើក ។

Denis Law ( ឈរ​នៅ​កណ្ដាល​ )

គាត់​លេង​នៅ​ក្លឹប​ Man Utd ចន្លោះ​ឆ្នាំ​១៩៦២​ដល់​ឆ្នាំ​១៩៧៣​ ។ ក្នុង​ការ​ស្នាក់​នៅ​១១​ឆ្នាំ​ជាមួយ​ Man Utd លើក​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៣៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤០៤​ប្រកួត​ ។ ហើយ​គាត់​ក៏​ធ្លាប់​ឈ្នះ​ Ballon D’or ឆ្នាំ​១៩៦៤​ផង​ដែរ ។ ហើយ​គាត់​ធ្លាប់​ជួយ​ Man Utd ឈ្នះ​ពាន​ FA Cup ១​លើក​ Football League First Division ចំនួន​២​លើក​ Charity Shield ២​លើក​ រួម​នឹង​ពាន​ European Cup ១​លើក ។

Bobby Charlton ( ខាង​ស្ដាំ​ )

គាត់​ធ្លាប់​លេង​នៅ​ Man Utd ចន្លោះ​ឆ្នាំ​១៩៥៦​ដល់​ឆ្នាំ​១៩៧៣​ ហើយ​ក្នុង​ស្នាក់​នៅ​ជាង​១៧​ឆ្នាំ​
ជាមួយ​ Man Utd គាត់​បាន​បង្ហាញ​ខ្លួន​៧៥៨​ប្រកួត​ហើយ​ក្នុង​នោះ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៤៩​គ្រាប់​ ។ ហើយ​គាត់​ធ្លាប់​ជួយ​ Man Utd ឈ្នះ​ពាន​ FA Cup ១​លើក​ Football League First Division ចំនួន​៣​លើក​ Charity Shield ៤​លើក​ រួម​នឹង​ពាន​ European Cup ១​លើក ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ដឹង​អត់​រូប​សំណាក់​បុរស​៣​នាក់​ឈរ​នៅ​មុខ​ពហុ​កីឡាដ្ឋាន​ Man Utd ជា​នរណា​ខ្លះ​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: