ប្រជាជនបង់ក្លាដែស ៤១នាក់ត្រូវរន្ទះបាញ់ស្លាប់ ក្នុងរយៈពេលតែពីរថ្ងៃ

(ដាកា)៖ ក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃព្រហស្បតិ៍ និងសុក្រ របាយការណ៍ចុងក្រោយ បានឲ្យដឹងថា ប្រជាជនបង់ក្លាដែសសរុប ៤១នាក់ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្នុងស្រុកចំនួន ០៦ទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយនៅមុខនេះបន្តិច ដោយសារព័ត៌មានស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦។

គ្រោះធម្មជាតិដ៏កាចសាហាវបំផុតខាងលើនេះ តែងតែកើតឡើងមកលើបង់ក្លាដែស រៀងរាល់ខែ មេសា និង ឧសភា ប៉ុន្តែនៅឆ្នាំនេះវាហាក់អាក្រក់ជាងឆ្នាំរាល់ទៅ។ រដ្ឋាភិបាលបានអំពាវនាវឲ្យ ប្រជាជនមានការការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប់លាប់ ជាពិសេសពេលមេឃខ្មៅរកភ្លៀង មិនត្រូវចេញទៅក្រៅពីផ្ទះផ្តេសផ្តាយឡើយ៕

ប្រភព៖ Freshnewsasia

អ្នកនឹងចូលចិត្ត

  • ប្រជាជនបង់ក្លាដែស ៤១នាក់ត្រូវរន្ទះបាញ់ស្លាប់ ក្នុងរយៈពេលតែពីរថ្ងៃ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: