មិនគួរឲ្យជឿ! បុរសម្នាក់អាចនិយាយបាន១១ភាសា (វីដេអូ)


ស្ថិតក្នុងវ័យ៣៥ឆ្នាំ លោក Luca Lampariello អាចនិយាយបានដល់ទៅ១១ភាសាយ៉ាងស្ទាត់ជំនាញ ក្រោយពីបានចំណាយអស់រយៈពេលច្រើនជាង២០ឆ្នាំដើម្បីរៀនភាសាទាំងអស់នោះ។ ភាសាដែលរូបគេអាចនិយាយបានយ៉ាងស្ទាត់ជំនាញទាំងនោះរួមមាន ភាសាអ៊ីតាលី (ភាសាកំណើត) អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ស៊ុយអែត រុស្ស៊ី ហូឡង់ ព័រទុយហ្គាល់ ចិន និងភាសាជប៉ុន។ ជាមួយគ្នានេះរូបគេបានប្រាប់ពីគន្លឹះសំខាន់បីក្នុងការអាចរៀនភាសាឲ្យបានច្រើនយ៉ាងស្ទាត់ជំនាញដែលរួមមាន៖

១. ខ្ញុំបានរៀនរាល់ភាសាទាំងអស់នោះក្នុងអ៊ីតាលី ដែលជាប្រទេសល្បីខាងប្រើប្រាស់ភាសាតែមួយ បើទោះបីមនុស្សជាច្រើនជឿជាក់ថា អ្នកត្រូវតែធ្វើដំណើរទៅកាន់បរទេសដើម្បីរៀននិយាយឲ្យបានស្ទាត់ជំនាញ់ក៏ដោយ។

២. ខ្ញុំបានរៀនភាសាជាច្រើនទាំងនេះក្នុងពេលស្ថិតជាមនុស្សពេញវ័យម្នាក់ ហើយខ្ញុំដឹងថា ភាសារបស់ខ្ញុំមានភាពល្អប្រសើរ នៅពេលដែលខ្ញុំមានវ័យកាន់តែចាស់បន្តិច។ វាមិនពិតឡើយឡើយដែលថា អ្នកត្រូវតែស្ថិតជាក្មេងម្នាក់ដើម្បីរៀនភាសាផ្សេងទៀត ហើយមនុស្សពេញវ័យរៀនមិនសូវចេះនោះ។ មនុស្សជាច្រើនប្រើប្រាស់អាយុរបស់ពួកគេដើម្បីធ្វើជាលេសក្នុងការគេចផុតពីការខិតខំព្យាយាម។

៣. ខ្ញុំមិនបានចំណាយពេលជាច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីរៀនភាសាផ្សេងៗឡើយ។ នៅពេលដែលខ្ញុំចាប់ផ្តើមរៀនភា សាមួយ ខ្ញុំរៀន មិនមែនសិក្សាឡើយ ពោលគឺរៀនរយៈពេល៣០នាទីក្នុងមួយថ្ងៃ។ ប៉ុន្តែ ខ្ញុំធ្វើបែបនេះជារៀងរាល់ថ្ងៃ។ ការរៀនដ៏មានប្រសិទ្ធភាព គឺមិនមែនជាការធ្វើការងារដ៏លំបាកឡើយ ប៉ុន្តែ ជាការធ្វើការប្រកបដោយភាពឆ្លាតវៃ។ អ្នកប្រហែលជាគិតថា ខ្ញុំចំណាយពេលជាច្រើននៅតែពីមុខសៀវភៅដើម្បីរៀនភាសាផ្សេងៗ ប៉ុន្តែ វាមិនពិតឡើយ! ខ្ញុំរស់នៅក្នុងជីវិតតាមរយៈការប្រើប្រាស់ភាសា ខ្ញុំមិនមែនស់ដើម្បីរៀនភាសាទាំងនោះឡើយ៕

ប្រែសម្រួលដោយ៖ baykdang
ប្រភព៖ Babbel

  • មិនគួរឲ្យជឿ! បុរសម្នាក់អាចនិយាយបាន១១ភាសា (វីដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: