ដី​ព្រៃ​ជាង​២០០​ហិកតា​ ត្រូវ​បាន​លោក​អ៊ឹម ឆន និង​លោក​ថា ឃុបឃិត​គ្នា​រំលោភ​ និង​ក្លែង​ឯកសារ

ដី​ព្រៃ​ជាង​២០០​ហិកតា​ ត្រូវ​បាន​លោក​អ៊ឹម ឆន និង​លោក​ថា ឃុបឃិត​គ្នា​រំលោភ​ និង​ក្លែង​ឯកសារ



កំពង់ធំ ​៖​ ដី​ព្រៃ​ជាង​២០០​ហិកតា ត្រូវបាន​លោក ថា និង​លោក អ៊ឹម ឆន អភិបាលរង​ស្រុក​សន្ទុក ឃុបឃិត​គ្នា រំលោភ​យក​មក​ធ្វើជា​កម្ម​សិទ្ធិ​ ព្រមទាំង​បាន​ធ្វើ​ជា​ឯកសារ​លក់​ទិញ​ក្លែងក្លាយ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច សម្រាប់​ការ​លក់​ចេញ​បន្ត​ទៅ​ឈ្មួញ ដែល​មាន​ទីតាំង​នៅ​តំបន់​អូ​គ្រញូង ភូមិ​ប្រ​កូវ និង​ភូមិ​ស្រែ​ស្រម៉ ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ​​មេខ្លោង​ដឹកនាំ​ទិញ​លក់​ដី នៅ​តំបន់​ឃុំ​ទីពោ​ ​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក អ៊ឹម ឆន អភិបាលរង​ស្រុក​សន្ទុក ​​នាំគ្នា​រំលោភ​យក​ដីព្រៃ​ដោយ​ខុសច្បាប់ ដែល​ពុំ​មាន​ឯកសារ​មួយ​ណា​ជាក់លាក់ និង​យក​ជា​ផ្លូវការ​បាន ដោយសារតែ​ឯកសារ​ទាំង​៨​ច្បាប់ មានឈ្មោះ​អ្នកលក់​ តែ​ពុំ​មាន​ឈ្មោះ​អ្នកទិញ និង​ពុំ​មាន ​ការ​ដឹងឮ​ពី​អាជ្ញាធរ​ស្រុក គឺ​មាន​ត្រឹមតែ​មេភូមិ ហើយ​ពុំ​មានការ ចុះ​លេខ និង​មេឃុំ​ដឹង​ឮ​ និយាយ​ឲ្យ​ខ្លី​គឺមាន​តែ​មេភូមិ និង​អ្នកលក់ គ្មាន​ឈ្មោះ​អ្នកទិញ គ្មាន​ទីលំនៅ​អ្វី​ទាំងអស់។ ឯកសារ​​ទាំង​នេះ ​ត្រូវ​បាន​​លោក អ៊ឹម ឆន អភិបាលរង​ស្រុក​សន្ទុក ​យក​មក​​​អះអាង​ថា​ ដី​របស់​លោក​ស្របច្បាប់ ខណៈ​ពេល​ដែល​ឯកសារ​​​បាន​យក​មក​បង្ហាញ​គ្មាន​លក្ខណៈ​ស្របច្បាប់​បន្តិច​ឡើយ។

ក្នុងនោះដែរ​លោក ថា ដែល​ជា​មេខ្លោង​កួកជេ​ដី បាន​អះអាង​ថា លោក​យល់​ឃើញថា ឯកសារ​ទាំងនេះ​មិន មាន​ជា​លក្ខណៈ​ស្របច្បាប់​មែន តែ​វា​ជា​ទម្លាប់​របស់​អ្នកភូមិ ទិញ​លក់ ដោយ​មិនចាំបាច់​ដាក់ឈ្មោះ​អ្នកទិញ និង​ទីលំនៅ​នោះទេ ហើយ​លោក​បាន​នាំ​គេ​មក​ទិញ តែ​៤ ទៅ​៥​នាក់ តែ​បើសិនជា​ថា​ឯកសារ​ខុស​យ៉ាងណា នោះ​គឺ​ចាំ​ប្រាប់​ឲ្យ​គេ​កែតម្រូវ​តាម​ក្រោយ​ទៀត។ ចំណែក​ការសម្រួល​ដោះស្រាយ​នោះ គឺ​លោក​បាន​ណាត់​ឲ្យ​លោក យូ រស់នៅ​ចំការលើ និង​ម្ចាស់​ដី​៥​នាក់ មកជួប​ជាមួយ​លោក ឈួន ឆោម ជា​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​ដោះស្រាយ បិទ​ព័ត៌មាន​កុំ​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ។

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប ឲ្យ​ដឹង​ថា ការធ្វើ​ឯកសារ​បែបនេះ គឺ​ជា​ការ​បង្ក​លក្ខណៈ​​​​​​​ងាយ​ស្រួល​ដល់​ការ​លក់ ដី​ឲ្យ​ឈ្មួញ ដោយសារតែ​មានការ​ចំហ​ ត្រង់​ឈ្មោះ​អ្នកទិញ និង​អាសយដ្ឋាន​អ្នកទិញ លុះ​ថ្ងៃក្រោយ​មាន ឈ្មួញ​ណា​ត្រូវ​ថ្លៃ ក៏​សរសេរ​ឈ្មោះ​ដាក់ ហើយ​បំពេញ​ទីលំនៅ និង​ចុះហត្ថលេខា ទៅជា​ការ​ស្រេច។ ការ​ធ្វើ​ឯកសារ​បែបនេះ​ស្មើ​​នឹង​ក្លែងក្លាយ​លិខិត​សាធារណៈ ​​ទោះជា​យ៉ាងណា​នោះ ជា​មុខរបរ​របស់​លោក អ៊ឹម ឆន អភិបាលរង​ស្រុក​សន្ទុក ដែល​មាន​អាជីព​ជា​អ្នករកស៊ី​លក់​ដី​ព្រៃ​​ទៅ​ហើយ៕

ដី​ព្រៃ​ជាង​២០០​ហិកតា​ ត្រូវ​បាន​លោក​អ៊ឹម ឆន និង​លោក​ថា ឃុបឃិត​គ្នា​រំលោភ​ និង​ក្លែង​ឯកសារ

ដី​ព្រៃ​ជាង​២០០​ហិកតា​ ត្រូវ​បាន​លោក​អ៊ឹម ឆន និង​លោក​ថា ឃុបឃិត​គ្នា​រំលោភ​ និង​ក្លែង​ឯកសារ