ឱសថ​៤យ៉ាងជួយបំបាត់ស្លាកស្នាមផ្សេងៗយ៉ាងមានប្រសិទ្ធភាព​

សម្លាក​គឺ​ជា​ចំណុច​ដែល​ជា​ទូ​ទៅ​ធ្វើ​អោយ​មិត្ត​សុភាព​នារី​ទាំងឡាយ​បាត់​បង់​ទំនុក​ចិត្ត​ទៅ​លើ​ខ្លួន​ឯង និង មាន​ភាព​ខ្មាស​អៀន​នៅ​ពេល​ដែល​ចេញ​ក្រៅ​ម្តង​ៗ ទោះ​បី​ជា​សម្លាក​ទាំង​នោះ​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ក៏​ដោយ។ ជា​ទូ​ទៅ​នៅ​ពេល​ដែល​យើង​ចង់​លុប​ស្នាម​សម្លាក​ យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​លុយ​អស់​រាប់​រយ​រាប់​ពាន់​ដុល្លារ​ដើម្បី​វះកាត់ ឬ បាញ់​ឡាស៊ែរ​ដើម្បី​បំបាត់​ស្នាម។ តែ​ដើម្បី​ជៀសវាង​ការ​ប៉ះ​ពាល់​សុខភាព​ផ្សេងៗ និង សន្សំ​ថវិកា​ផង​នោះ សូម​អនុវត្ត​តាម​វិធី​ធម្មជាតិ​ដូច​ខាង​ក្រោម៖

១ ទឹក​ខ្មេះ​ផ្លែ​ប៉ោម

ទឹក​ខ្មេះ​ផ្លែ​ប៉ោម​គឺ​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ជួយ​បង្រួម​ទំហំ​ស្លាក​ស្នាម និង ភាព​រមាស់។ របៀប​ប្រើ​គ្រាន់​តែ​យក​សំឡី​ជ្រលក់​ជាមួយ​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ហើយ​យក​មក​លាប ឬ ជូត​ថ្នមៗ​ទៅ​លើ​ស្នាម​សម្លាក​នោះ​ដោយ​ទុក​ចោល​ពី​៤​ទៅ​៥​នាទី​ដើម្បី​អោយ​វា​ជ្រាប​ចូល​បាន​សព្វ​ល្អ​ ហើយ​ព្យាយាម​អនុវត្ត​អោយ​បាន​៥​ទៅ​៦​ដង​ក្នុង​១​ថ្ងៃ។

២ ទឹក​ក្រូច​ឆ្មារ

នៅ​ក្នុងទឹក​ក្រូច​ឆ្មារ​មាន​ជាតិ​វីតាមីនCខ្ពស់​ដែល​ជួយ​ព្យាបាល​របួស កាត់​បន្ថយ​ស្នាម​សម្លាក​អោយ​កាន់​តែ​ស្រាល​ឡើងៗ​ជា​ពិសេស​នៅ​ពេល​ដែល​របួស​ជា​នៅ​ថ្មី​ៗ។ របៀប​អនុវត្ត​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ដែរ ដោយ​គ្រាន់​តែ​យក​ទឹក​ក្រូច​ឆ្មារ​លាប​ដោយ​ដៃ ឬ ដោយ​សំឡី​ទៅ​លើ​សម្លាក​ហើយ​ទុក​ចោល​រយៈពេល​២​ទៅ​៣​នាទី​សឹម​លាង​ចេញ​ដោយ​ទឹក​ស្អាត​។ សូម​អនុវត្ត​តាម​វិធី​នេះ​នៅ​ពេល​ដែល​របួស​បាន​ជា​សះស្បើយ​ហើយ​នោះ​ទេ​។

៣ ប្រទាល​កន្ទុយ​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ​គឺ​ជា​អ្នក​ព្យាបាល​ស្បែក​ដ៏​អស្ចារ្យ​ពី​ធម្មជាតិ វា​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ ការពារ​ភាព​ស្ងួត និង​ រមាស់។ វា​ក៏​មាន​តួនាទី​ការ​ពារ​ការ​ឆ្លង​មេរោគ កាត់​បន្ថយ​ភាព​ហើម និង ស្នាម​អុច​ខ្មៅ។ ដោយ​គ្រាន់​តែ​បក​សម្បក​វា​ចេញ​ហើយ​យក​សាច់​ដែល​មាន​រូបរាង​ដូច​ចាហួយ​ទៅ​កិន​អោយ​ម៉ត់​ដូច​ជែល​ហើយ​លាប​ទៅ​លើ​ស្នាម​សម្លាក​ហើយ​ផ្អាប់​ទុក​ចោល​ប្រហែល​ពី៤ទៅ​៥​នាទី​សឹម​លាង​ចេញ​ជា​ការ​ស្រេច។

៤ ម្សៅប៉េកឃីងសូដា

ម្សៅប៉េកឃីងសូដា​ប្រើ​សម្រាប់​ជំរុញ​កោសិកា​ស្បែក​ថ្មី​អោយ​មាន​សុខភាព​ល្អ​តាម​រយៈ​ការ​របក។ ដោយ​គ្រាន់​តែ​លាយ​ម្សៅប៉េកឃីងសូដា​ជាមួយ​ទឹក​អោយ​ទៅ​ជា​ល្បាយ​ខាប់ៗ បន្ទាប់​មក​លាប​ទៅ​លើ​ស្បែក​ដែល​មាន​ស្នាម​ហើយ​ខាត់​ថ្នមៗ​ប្រហែល​៣​ទៅ៤នាទីសឹមលាងដោយទឹកស្អាត។

ប្រែសម្រួលដោយ៖ Ninja

ប្រភព៖


  • ឱសថ​៤យ៉ាងជួយបំបាត់ស្លាកស្នាមផ្សេងៗយ៉ាងមានប្រសិទ្ធភាព​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:បច្ចេកវិទ្យា
Tags: