ជឿទេថា ការរួមភេទច្រើនដង អាចជួយដល់សមត្ថភាពខួរក្បាល?

សុខភាព​៖​ មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ ដែល​រួម​ភេទ​ញឹកញាប់​ ក៏​អាច​ជួយ​អោយ​មាន​ ការ​ចង​ចាំ​ល្អ​ និង​ សតិបញ្ញា​ប្រសើរ​ ជាង​អ្នក​ដែល​មិនសូវ​រវល់​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការ​សិក្សា​ មួយ​មក​ពី​ប្រទេស​អង់គ្លេស​។​

​ផ្លូវភេទ​ ជួយ​ជំរុញ​អោយ​សមត្ថភាព​ខួរក្បាល​មនុស្ស​ប្រុស​ខ្លាំង​ជាង​មនុស្ស​ស្រី​។​ មនុស្ស​ប្រុស​ដែល​មាន​សកម្មភាព​ផ្លូវភេទ​ញឹកញាប់​ បាន​បង្ហាញ​ពី​ពិន្ទុ​ខ្ពស់​ទៅ​លើ​ការ​ធ្វើតេស្ត​ នៃ​ជំនាញ​ខួរក្បាល​ និង​ មុខងារ​ប្រតិបត្តិការ​ ដែល​ជា​ដំណើរការ​ផ្លូវចិត្ត​ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ផែនការ​ ដោះស្រាយ​បញ្ហា​ និង​ ផ្តោត​អារ​ម្ម​ណ៏​។​

​ចំណែកឯ​ ស្ត្រី​ដែល​មាន​សកម្មភាព​ផ្លូវភេទ​ញឹកញាប់​ ក៏​បាន​បង្ហាញ​ពី​កំរិត​ពិន្ទុ​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើតេស្ត​ ផ្លូវចិត្ត​របស់​គេ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ ដែល​បាន​ចេញផ្សាយ​នៅ​លើ​បណ្តាញ​កាលពី​ថ្ងៃ​ទី​២៨​ មក​រា​ នៅ​ក្នុង​កាសែត​ Age​ and​ Ageing​។​

​ការ​សិក្សា​បាន​បង្ហាញ​ថា​ មានការ​ជាប់​ទាក់ទង​គ្នា​ដ៏​សំខាន់​មួយ​ រវាង​ សកម្មភាព​ផ្លូវភេទ​ និង​ មុខងារ​នៃ​សតិបញ្ញា​ ចំពោះ​មនុស្ស​ពេញវ័យ​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ អ្នកនិពន្ធ​ Hayley​ Wright​ ដែល​ជា​អ្នកជំនាញ​ម្នាក់​ផ្នែក​ Cognitive​ aging​ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Psychology,​ Behavior,​ and​ Achievement​ នៅ​សកល​វិទ្យាល័យ​ Coventry​ ក្នុង​ប្រទេស​អង់គ្លេស​។​

​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​មើល​ទិន្នន័យ​ ដែល​ប្រមូល​ពី​បុរសៗ​ច្រើន​ជាង​៦.៨០០​នាក់​ និង​ ស្ត្រី​ដែល​មាន​អាយុ​ពី​៥០​ទៅ​៨៩​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដោយ​បាន​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​ ដែល​មាន​រយៈពេល​យូរ​កន្លង​មក​៕

ប្រភព៖ thekhmerpage

អ្នកនឹងចូលចិត្ត

  • ជឿទេថា ការរួមភេទច្រើនដង អាចជួយដល់សមត្ថភាពខួរក្បាល?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាព
Tags: