អនាគត​ដ៏​ល្អប្រសើរ​គឺជា​លទ្ធផល​នៃ​សកម្មភាព​នាពេល​បច្ចុប្បន្ន

អនាគត​ដ៏​ល្អប្រសើរ​គឺជា​លទ្ធផល​នៃ​សកម្មភាព​នាពេល​បច្ចុប្បន្ន

នាពេល​សព្វថ្ងៃនេះ បញ្ហា​បម្រែបម្រួល​អាកាសធាតុ​បានក្លាយ​ទៅជា​បញ្ហា​មួយ​ដ៏​ធ្ងន់ធ្ងរ ដោយសារតែ​កម្តៅ​របស់​ផែនដី​កាន់តែ​កើនឡើង​ជា​លំដាប់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។
ហេតុនេះហើយ ក្នុងនាម​ជា​ប្រជាជន​មួយរូប​ដែល​រស់​នៅលើ​ផែនដី​នេះ យើងទាំងអស់គ្នា​គួរតែ​ចូលរួមចំណែក​ក្នុងការ​ធ្វើការ​ផ្លាស់ប្តូរ​ស្ថាន​ការណ៍​ដ៏​អាក្រក់​នេះ​ឡើង​។ នៅក្នុង​ឆ្នាំនេះ អាកាសធាតុ​មាន​ប្រែ​ទៅជា​ក្តៅ​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់ ដែលជា​ហេតុ​ធ្វើឲ្យ​កើតមាន​គ្រោះរាំងស្ងួត ខ្វះ​ទឹក​ប្រើប្រាស់​សម្រាប់​ទាំង​មនុស្ស ​និង​សត្វ​ទាំងឡាយ​។ ការកាប់បំផ្លាញ​ព្រៃឈើ​កាន់តែ​កើនឡើងៗ ដែលជា​ហេតុ​ធ្វើឲ្យ​សត្វព្រៃ​ខ្វះ​ទីជម្រក ហើយ​បាន​ធ្វើឲ្យ​អាកាសធាតុ​កាន់តែ​ក្តៅ​ឡើង​ដែល​បណ្តាល​ឲ្យ​សត្វ​ជាច្រើន​ស្លាប់​ដោយ​ខ្វះ​ទឹក​ផឹក​។​

ដោយ​ក្រឡេកឃើញ​ពី​ភាពអាក្រក់​នូវ​បញ្ហា​ជាច្រើន​ដែល​បាន​កើតមានឡើង​ទាំងនេះ កញ្ញា Apple ដែល​អ្នក​តុបតែង​មុខ​មួយ​ដែល​កំពុងមាន​ភាព​លេចធ្លោ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ បាន​ប្រើប្រាស់​ជំនាញ​តុបតែង​មុខ​របស់​នាង ដើម្បី​ជួយ​លើកកម្ពស់​ស្មារតី​ឲ្យ​មនុស្ស​រាល់គ្នា​ចេញ​ស្រឡាញ់​សត្វព្រៃ តាមរយៈ​ការផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​រូបនាង​ផ្ទាល់ ក្រោម​ប្រធានបទ​ថា #loveanimal100​។

សម្រាប់​ចលនា​នៃ​ការ​បំផុសគំនិត​ដ៏​ល្អ​វិសេស​នេះ កញ្ញា Apple បានធ្វើការ​តុបតែង​ខ្លួន​តំណាង​ឲ្យ​ប្រភេទ​សត្វ​ដ៏​កម្រ​មាន​ផ្សេងៗ​ជាច្រើន​នៅក្នុង​ប្រទេស​យើង ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធំ​មួយ គឺ​ការ​ដាច់​ពូជ​។ សត្វព្រៃ ហើយ​និង​ព្រៃឈើ ដែលមាន​ភាពសម្បូរ​បែប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​អតីត​កាលនោះ ប្រៀបដូចជា​ការ​បន្សល់​ទុក​នូវ​សម្បត្តិ​ដ៏​មានតម្លៃ សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ឲ្យ​បាន​ស្គាល់ អំពី​ភាព​សម្បូរបែប​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យើង​ត្រូវតែ​រួបរួមគ្នា​លើកកម្ពស់​ស្មារតី​នៃ​ការស្រឡាញ់ និង​ត្រូវ​ចេះតែ​រក្សា​របស់​ទាំងនេះ​ឡើង​។​

កញ្ញា​បាន​សរសេរ​នៅ​បណ្តាញ​សង្គម​ថា​៖ “​ការរំលោភបំពាន​ទៅលើ​សត្វព្រៃ​កំពុង​កើន​ឡើងជា​លំដាប់ ដូច្នេះ​ខ្ញុំ​មានបំណង​ចង់​ផ្សព្វផ្សាយ​ពី​សិល្បៈ​របស់ខ្ញុំ សម្រាប់​ជាការ​ចែករំលែក​ក្ដី​ស្រឡាញ់​របស់ខ្ញុំ និង​សម្រាប់​ជាការ​ការពារ​សត្វព្រៃរ​បស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅលើ​ភពផែនដី​របស់​យើង​ផងដែរ​។ ហើយ​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​នឹង​បង្ហោះ​ការតុបតែង​បែប​សិល្បៈ​នៃ​ប្រភេទ​សត្វ​មួយ​”​។​
ការចាប់ផ្តើម​គិតគូរ​ពី​ជីវិត​សត្វព្រៃ​និង​ធម្មជាតិ​នេះ គឺ​ត្រូវបាន​បំផុត​ចេញពី​ខ្លួន​យើង​ម្នាក់ៗ​ផ្ទាល់​។ ហើយ​សម្រាប់​គំនិត​នៃ​ការ​សន្សំសំចៃ​ទឹក​ដែល​យើង​បាន​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ វា​ក៏​អាចជា​ការចូលរួមចំណែក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផងដែរ​។​

ទន្ទឹមនឹងនេះ​ដែរនោះ រឿង​ដ៏​អាក្រក់​ជាងនេះទៅទៀត​គឺ​សត្វ​ដំរី​ដែលមាន​ឈ្មោះ​សំបូរ ដែល​តែងតែ​ដឹក​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​ក្នុង​តំបន់​អង្គរ បាន​ស្លាប់​ដោយសារតែ​កម្តៅ និង​ធ្វើការ​ហួសកម្លាំង​ខ្វះ​ការថែទាំ​។ នេះ​ជាស​ញ្ញា​មួយ​ដែល​ញ៉ាំង​ឲ្យ​មនុស្ស​គ្រប់រូប​យកចិត្តទុកដាក់​ឡើងវិញ​ចំពោះ​។ ដោយហេតុ​នេះហើយ ទើប​កញ្ញា Apple មានបំណង​ចង់​ជួយ​ថែរក្សា​សម្បត្តិ​ធម្មជាតិ តាមរយៈ​ការ​ផ្សព្វផ្សាយ​អំពី​ប្រធានបទ #loveanimal100 របស់​នាង ហើយ​យើង​សង្ឃឹមថា​ប្រជាជន​កម្ពុជា​និង​យុវវ័យ​ទាំងអស់ នឹង​បន្ត​ការគាំទ្រ​ហើយ​និង​បន្ត​ថែរក្សា​អ្វីៗ​ទាំងឡាយ​ជា​ទ្រព្យសម្បត្តិ​ដ៏​សម្បូរបែប​នៃ​ប្រទេស​យើង​បន្ថែមទៀត ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​៕