Dream របស់​ Suzy និង Baekhyun ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​កម្មវិធី ‘Music Bank”

Baekhyun សមាជិក​បុរស​ដ៏​មាន​ប្រជាប្រិយភាព​របស់​ក្រុម​ចម្រៀង​បុរស EXO ព្រមទាំង​ Suzy សមាជិក​នារី​ដ៏​ឆ្នើម​របស់​ក្រុម​ចម្រៀង​នារី MissA បាន​យក​ជ័យ​ជម្នះ​លើ​ការ​បង្ហាញ​បទ​ចម្រៀង​ របស់​ពួកគេ​គឺ​បទ “Dream”​​ ក្នុង​កម្មវិធី ‘Music Bank” សប្ដាហ៍​នេះ។

ទោះ​បី​ជា​ពុំ​មាន​​ការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ណា​មួយ​សម្រាប់​បទ​ចម្រៀង​នេះ ក៏​បទ​ចម្រៀង​របស់​ពួកគេ​ទទួល​បាន​នូវ​ជ័យជម្នះ​សម្រាប់​សប្ដាហ៍​នេះ​កំលុង​ពេល​ការ​ផ្សាយ​បន្ដ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា​។ ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​ពីរ​បាន​ទៅ​លើ​បទ “You Call It Romance” របស់ K.Will​។

“Dream”​ បាន​ឈរ​លើ​លំដាប់​កំពូល​ចាប់​តាំង​ពី​ការ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា​ ហើយ​ពួកគេ​ទាំងពីរ​​ឥឡូវ​នេះ​ត្រូវ​បាន​រៀប​ចំ​ដើម្បី​រក​ពិន្ទុ​ដែល​បាន​មក​ពី​ការ​បង្ហាញ​តន្ត្រី​ជាមួយ​គម្រោង​ដ៏​ពិសេស​នេះ។

អបអរសាទរ​ដល់​ពួកគេ​ទាំងពីរ!

ទន្ទឹម​នឹង​នេះ​ដែរ “Music Bank” ក្នុង​សប្ដាហ៍​នេះ​មាន​ការ​សម្ដែង​ជា​ពិសេស​ដោយ Shin Hye Sung, Turbo Lucky J​ Dal Shabet LABOUM, ព្រមទាំង​តារា​ជា​ច្រើន​ទៀត។

ខាង​ក្រោម​នេះ​ជា​កា​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ៖

ទស្សនាវីដេអូ​ចម្រៀង Dream

ប្រភពៈ  
ដោយៈ Gemini Fleta


  • Dream របស់​ Suzy និង Baekhyun ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​កម្មវិធី ‘Music Bank”已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: