Robot ប្រើ​សំរាប់​រៀប​ចំសណ្ដាប់​ធ្នាប់​ផលិតនៅ​ក្នុង​ហារ​ទំនិញ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​លក់​និង​អ្នកទិញ

​Simbe robotics វា​គឺជា robot មួយ​ប្រភេទ​ដែលត្រូវបានប្រើ​សំរាប់​ស្កេន​ទីតាំង​របស់​ផលិត​ផល​ដើម្បីងាយស្រួយក្នុងការ ​រៀបចំ​; និង​ប្រាប់​ពីរ​តម្លៃថា​តើ​តម្លៃ​ដែល​បាន​បង្ហាញ​នៅ​លើ​ធ្នើ​នីមួយៗ​នៅក្នុងហារទំនិញនោះ​ត្រឹមត្រូវ​ហើយ​ឬនូវ។ វា​ត្រូវ​បាន​គេ​ប្រើ​នៅ​តាម​ផ្សារ​ទំនើប​និង​ហាង​លក់​រាយ​ធំៗ​ជា​ច្រើន​។

វា​អាច​ជូយ​សំរួល​ដល់អតិថិជននៅពេល​ដែល​អតិថិជន​រក​ផលិត​ផល​មិន​​​ឃើញ​នៅ​លើ​ធ្នើ​​នៃ​ហាងទំនិញនោះSimbe roboticsនិងជួយរកឲ្យ​។ ដោយ​តាម​ការ​ប៉ាន់ស្មានបានឲ្យដឹងថាមានការខាតបង់​រាប់​ពាន់​លាន​ដុល្លារ​នៃប្រាក់​ចំណូល​ជា​រៀងរាល់​ឆ្នាំ​ចំពោះ​​ផ្សារ​ទំនើប​និង​ហាង​លក់​រាយធំៗ​មួយចំនួនដោយសារទំនិញរបស់ខ្លួនរៀបចំមិនបានរៀបរយនិងមិនចំកន្លែង នេះវាគឺជាកត្តាមួយបានធ្វើឲ្យអតិថិជនដើរចេញពីហាងរបស់ពួកគេ។មនុស្ស​យន្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​និង​ត្រូវ​បាន​គេ​ហៅ​ថា Simbe​ robotics ​។វា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវចុង​ក្រោយ​បង្អស់​ដើម្បី​ជួយសម្រួលក្នុងការងារ​ដែលមានទម្រង់​ធំ​ចំពោះ​ឃ្លាំង​និង​ហាង​លក់​រាយ​ធំៗនៅទូរទាំងពិភពលោក។

វាមាន​លក្ខណៈ​សាមញ្ញ​ប៉ុន្តែ​មាន​​សារៈ​សំខាន់​សម្រាប់​អ្នក​លក់​និងអ្នកទិញ។ចំពោះ​ហាង​ទំនិញ​ដែល​មាន​ទំហំ​ធំ​គឺអាច​ប្រើពេលវេលាជាច្រើន​ម៉ោង​ដើម្បី​ត្រួត​ពិនិត្យ​មើលនិងរៀបចំ​ដាក់ទំនិញឬផលិតផលរបស់ខ្លួនតាមកន្លែង​នោះ​វាពិតជាមានការពិបាក។លោក Brad Bogolea នាយក​ប្រតិបត្តិ​និង​ជា​សហ​ស្ថាបនិក​របស់ Simbe robotics​និយាយ​ថា​មនុស្ស​យន្ត​ក្រុម​ហ៊ុន​របស់​លោក​អាច​ស្កេន shelves នៃ​ហាង​តូច​មួយ។​មានការ​ធ្វើតេស្ត CVS តិចតួច​ឬ Walgreens ប្រហែល​មួយ​ម៉ោង​។ ហាង​លក់​រាយ​​ទំហំ​ធំ​​អាច​នឹង​ត្រូវ​ប្រើ​មនុស្ស​យន្ត​ជា​ច្រើន​ដើម្បី​ត្រួតពិនិត្យ​ក្នុង​បរិវេណ​របស់​ខ្លួន​។

មនុស្ស​យន្ត​នេះ​មាន ជើងចំនួន​ប្រាំបី​​​​​នឹង​ម៉ាស៊ីន​ថត​ចំនួន​បួន​ដែល​ស្កេន​ដាក់​នៅ​លើ​ផ្នែក​អេក្រង់​ដែលបានភ្ជាប់និងតួខ្លួនរបស់វា។​ទិន្នន័យន ​ត្រូវ​បាន​ប្រមូលនិង​វិភាគ​ដោយ​មនុស្ស​យន្ត​ហើយ​វា​បាន​បញ្ជូនទិន្នន័យ​ទៅកាន់​កុំព្យូទ័រដែលស្ថិតនៅកន្លែងប្រចាំការរបស់អ្នកលក់ឬតាមរយៈឧបករណ៏អេឡិចត្រូនិចផ្សេងទៀត។សូមទស្សនាវីដេអូ៖

ប្រភព: អត្ថបទ: samrach


  • Robot ប្រើ​សំរាប់​រៀប​ចំសណ្ដាប់​ធ្នាប់​ផលិតនៅ​ក្នុង​ហារ​ទំនិញ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​លក់​និង​អ្នកទិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កីឡា
Tags: