ជឿ​អត់​!​ក្នុង​១​ថ្ងៃ​ប្រជាជន​អាមេរិក​ឆែក​ទូរស័ព្ទ​ពួក​គេ​ប្រមាណ​ជា​៨​ពាន់​លាន​ដង

ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ប្រើ​ពេញ​ដៃ​ ខណៈ​អ្នក​ខ្លះ​មាន​ទូរស័ព្ទ​លើស​ពី១​ទៅ​ទៀត​ ។ ហើយ​ដោយ​សារ​តែ​វា​មាន​គុណ​សម្បត្តិ​យ៉ាង​ច្រើន​ជា​ពិសេស​គឺ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​តែង​ឆែក​មើល​វា​ស្ទើរ​តែ​គ្រប់​ពេល​ ។

កាល​ពី​ពេល​ថ្មីៗ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​ Global Mobile Consumer Survey ( GMCS ) ដែល​សាក​សួរ​លើ​មនុស្ស​ដែល​មាន​អាយុ​៣​ក្រុម​ផ្សេង​គ្នា​បាន​បង្ហាញ​ថា​ ៖

ចន្លោះ​អាយុ​ពី​១៨-២៤​ពួក​គេ​ឆែក​ទូរស័ព្ទ​ប្រមាណ​ជា​​៧៥​ដង​ក្នុង​មួយ​ថ្ងៃ​
ចន្លោះ​អាយុ​ពី​២៥-៣៤​ពួក​គេ​ឆែក​ទូរស័ព្ទ​ប្រមាណ​ជា​៥០​ដង​ក្នុង​មួយ​ថ្ងៃ​
ចន្លោះ​អាយុ​ពី​៣៤-៤៤​ពួក​គេ​ឆែក​ទូរស័ព្ទ​ប្រមាណ​ជា​៣៥​ដង​ក្នុង​មួយ​ថ្ងៃ

ដែល​តាម​ការ​សិក្សា​នេះ​ឃើញ​ថា​ជា​មធ្យម​មនុស្ស​ម្នាក់​ឆែក​ទូរស័ព្ទ​របស់​ខ្លួន​ប្រមាណ​ជា​៤៦​ដង​ក្នុង​មួយ​ថ្ងៃ​ហើយ​សរុប​ជា​រួម​គេ​សន្និដ្ឋាន​ថា​យ៉ាង​ហោច​ណាស់​ប្រជាជន​អាមេរិក​ទាំង​អស់​ឆែក​ទូរស័ព្ទ​របស់​ពួក​គេ​ប្រមាណ​ជា​៨​ពាន់​លាន​ដង​ក្នុង​មួយ​ថ្ងៃ​ ។

ខណៈ​តាម​ការ​សិក្សា​ដូច​គ្នា​នេះ​ដែរ​កាល​ពី​ឆ្នាំ​មុន​បាន​បង្ហាញ​ថា​ប្រជាជន​អាមេរិក​ឆែក​ទូរស័ព្ទ​របស់​ពួក​គេ​ប្រមាណ​ជា​៣៣​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ដែល​មាន​ន័យ​ថា​នៅ​ឆ្នាំ​នេះសម្រាប់មនុស្ស​ម្នាក់​គឺ​កើន​ឡើង​ចំនួន​១៣​ដង​ក្នុង​មួយ​ថ្ងៃ​​ ។

តើ​ប្រិយមិត្ត​ឆែក​ទូរស័ព្ទ​របស់​ខ្លួន​ប៉ុន្នាន​ដង​ក្នុង​មួយ​ថ្ងៃ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ជឿ​អត់​!​ក្នុង​១​ថ្ងៃ​ប្រជាជន​អាមេរិក​ឆែក​ទូរស័ព្ទ​ពួក​គេ​ប្រមាណ​ជា​៨​ពាន់​លាន​ដង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កីឡា
Tags: