ខ្សែ​ភាព​យន្ត​ Emoji នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៧​ខាង​មុខ

វា​គឺ​ជា​រឿង​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ក្នុង​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ “The Emoji Movie” នឹង​ត្រូវ​បង្ហាញ​វត្តមាន​ក្នុង​រោង​កុននា​ថ្ងៃ​ទី​១១ សីហា ២០១៧ ខាងមុខ។ ភាព​យន្ត​នេះ​ផលិត​ដោយ​ ក្រុមហ៊ុនSony Pictures Animation ហើយ​តួ​សម្ដែង​របស់​វា​ សុទ្ធ​សឹង​តែ​តួ​ដែល​យើង​ស្គាល់​ព្រោះ​ពួក​គេ​នឹង​ត្រូវ​យក​ចេញ​ពី​រូប​ Emoji ក្នុង​ smartphone របស់​យើង។​

បើ​ទោះ​ជា​មិន​មាន​ពត៏មាន​លំអិត​លេច​លឺ​យ៉ាង​ណា​ពី​រឿង​នេះ​ក៏​ដោយ​ក៏​ប៉ុន្តែ​លោក​ Jeremy Burge ដែល​ជា​អ្នក​បង្កើត​ emoji ក្នុង​វេបសាយ​ Emojipediaបាន​ប្រាប់​ Business Insiderថា​ លោក​ពិត​ជា​ចាប់​អារម្មណ៍​អំពី​រឿង​នេះ​ខ្លាំង​មែន​ទែន​ ។ ហើយ​ពិត​ជា​ចង់​ឃើញ​ emoji ទាំង​អស់​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ ។ ក៏​ប៉ុន្តែ​លោក​ចង់​អោយ​ Sonyប្រើ​ប្រាស់​ emojiដែល​មាន​ដូច​នៅ​លើ​ iphoneជាង​ប្រភព​ដទៃ​ ដោយ​សារ​តែ​ emojiវា​មាន​រូបរាង​ខុសៗ​គ្នា​ ទៅ​តាម​ប្រពន្ធ័​ដំណើរ​ការ​របស់​វា​ ៕

ប្រែសម្រួល ៖ Leng Kim


  • ខ្សែ​ភាព​យន្ត​ Emoji នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៧​ខាង​មុខ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ចំនេះដឹង
Tags: