អុញ​មាន​គេ​ព្យាករណ៍​ជម្រើស​១១​នាក់​របស់​ Man Utd ក្រោម​ការ​ដឹកនាំ​របស់​ Jose Murinho នៅ​រដូវ​កាល​ក្រោយ​ទៅ​ហើយ​ខណៈ​ពុំ​ទាន់​មាន​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ឡើយ​នោះ

ពាក្យ​ចចាម​អារាម​ដែល​ថា​លោក​ Jose Mourinho មក​ដឹកនាំ​ក្លឹប​ Manchester United ជំនួស​លោក​ Luis van Gaal នៅ​តែ​ជា​មន្ទិល​សង្ស័យ​ខណៈ​ពុំ​ទាន់​ការ​ប្រកាស​ជាក់​លាក់​ណា​មួយ​ទាក់​ទិន​នឹង​ការ​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​គេហទំព័រ​មួយ​បាន​ធ្វើ​ការ​ព្យាករណ៍​ជម្រើស​១១​នាក់​ដំបូង​ដែល​ស្ថិត​ជា​ជម្រើស​របស់​លោក​ Jose Mourinho នៅ​ពេល​ដឹកនាំ​ Man Utd នៅ​រដូវ​កាល​ ២០១៦-២០១៧ រួច​បាត់​ទៅ​ហើយ​ ។ ដោយ​កីឡាករ​ទាំង​១១​នាក់​នោះ​មាន​ ៖

1. អ្នកចាំទី​ ៖ David De Gea

2. ខ្សែ​ការពារ​ស្ដាំ​ ៖ Matteo Darmain

3. ខ្សែ​ការពារ​កណ្ដាល​ ៖ Chris Smalling

4. ខ្សែ​ការពារ​កណ្ដាល ៖ Raphael Varane

5. ខ្សែ​ការពារ​ឆ្វេង​ ៖ Luke Shaw

6. ខ្សែ​បម្រើ​កណ្ដាល​ ៖ Morgan Schneiderlin

7. ខ្សែ​បម្រើ​កណ្ដាល​ ៖ Ross Barkley

8. ខ្សែ​បម្រើ​ស្លាប​ខាង​ឆ្វេង​ ៖ Antoine Griezmann

9. ខ្សែ​បម្រើ​ប្រយុទ្ធ​ ៖ Isco

10. ខ្សែ​បម្រើ​ស្លាប​ខាង​ស្ដាំ​ ៖ Riyad Mahrez

11. ខ្សែ​ប្រយុទ្ធ​ ៖ Anthony Martial

ដោយ​យោង​​តាម​ការ​បង្ហាញ​នេះ​មាន​ន័យ​ថា​បើ​លោក​ Jose Morinho មក​ដឹកនាំ​ Man Utd គឺលោក​នឹង​ទិញ​កម្លាំង​ថ្មី​យ៉ាង​ហោច​៥​នាក់​ដែល​កីឡាករ​៣​រូប​មក​ពី​ក្រប​ខណ្ឌ​ La Liga គឺ​កីឡាករ​ Raphael Varane និង Isco ( Real Madrid ), Antonie Griezmann ( At Madrid ) និង​២​រូប​ទៀត​ក្នុង​ក្រប​ខណ្ឌ​ EPL គឺ​ Ross Barkley ( Everton ) , Riyad Mahrez ( Liecester City ) ។

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ព្យាករណ៍ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អុញ​មាន​គេ​ព្យាករណ៍​ជម្រើស​១១​នាក់​របស់​ Man Utd ក្រោម​ការ​ដឹកនាំ​របស់​ Jose Murinho នៅ​រដូវ​កាល​ក្រោយ​ទៅ​ហើយ​ខណៈ​ពុំ​ទាន់​មាន​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ឡើយ​នោះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:បច្ចេកវិទ្យា
Tags: