ក្រុមហ៊ុន Ducati សាខាភ្នំពេញនឹងបើកសម្ពោធនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះហើយ!

ម៉ាក​ម៉ូតូ​មក​ពី​ប្រទេស​អ៊ីតាលី​ដែល​រចនា​ឡើង​ដ៏​ស្រស់​ស្អាត​ និង​មាន​ល្បឿន​លឿន​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​!

ក្រុមហ៊ុន Ducati កម្ពុជា​ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដ៏​ល្បី​ល្បាញ បាន​ប្រកាស​សម្ពោធ​ ជា​ផ្លូវ​ការ​នូវ​ការិយាល័យ​ ដាក់​តាំង​ផលិត​ផល និង​មជ្ឈមណ្ឌល​សេវាកម្ម​របស់ Ducati នៅ​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ ​២០១៥។

ក្រុមហ៊ុន Ducati កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នូវ​ការ​ផ្តល់​ជូន​នូវ​ បទ​ពិសោធន៍​នៃ​ភាព​ជា​ម្ចាស់​សម្រាប់​អ្នក​ ដែល​និយម​ចូល​ចិត្ត​ម៉ូតូ​ធំ រួម​ទាំង​សហគមន៍​អ្នក​គាំទ្រ​ម៉ាក Ducati​ និង​អ្នក​គាំទ្រ​នៅ​កម្ពុជា​ដែល​ស្រលាញ់ និង គាំទ្រ «RED» ក្នុង​ការ​ប្រណាំង​ម៉ូតូ MotoGP និង WorldSBK ​និង​បណ្តាញ​អ្នក​ចែក​ចាយ​ម៉ូតូ Ducati ។

Ducati សាខា​ភ្នំពេញ​បំពាក់​ទៅ​ដោយ​សម្ភារៈ​បរិក្ខារ និង​សេវាកម្ម​ទំនើប​របស់ Ducati ជា​មួយ​សម្ភារ:​ និង ឧបករណ៍​ពិសេសៗ រួម​ទាំង​គ្រឿង​ម៉ាស៊ីន​ដើម​របស់ Ducati ។​ បន្ទប់​ដាក់​តាំង​ផលិតផល​ផ្តល់​ជូន​នូវ​ម៉ូឌែល​ម៉ូតូ ជា​ច្រើន ដូចជា Diavel, Superbike, Hypermotard និង Monster​ ព្រម​ទាំង​សម្លៀក​បំពាក់ និង​គ្រឿង តុប​តែង​ខ្លួន​ម៉ាក Ducati ដែល​លើក​កម្ពស់​បទ​ពិសោធន៍​ជា​ម្ចាស់​របស់​ម៉ាក Ducati ​របស់​អ្នក​បន្ថែម​ទៀត។

បុគ្គលិក​របស់​ក្រុមហ៊ុន Ducati សាខា​ភ្នំពេញ​បាន​ធ្វើការ​ហ្វឹកហាត់​ត្រឹម​ត្រូវ​ និង​បាន​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន Ducati ដោយ​ផ្ទាល់​ ព្រម​ទាំង​បម្រើ​ជូន​នូវ​ភាព​ស្វាហាប់​ក្នុង​ការ​ផ្តល់​ជូន​នូវ​បទពិសោធន៍​ដ៏​ល្បី​ល្បាញ​នៃ​ម៉ាក Ducati ។ Ducati សាខា​ភ្នំពេញ​ផ្តល់​ជូន​នូវ​សេវាកម្ម​ និង​ស្តង់​ដា​ខ្ពស់​ដូច​ដែល​បាន​ស្គាល់​ទូទាំង​ពិភព​លោក។

ភ្ជាប់​ជាមួយ​នឹង​ការ​បើកសម្ពោធ​នៃ​ការិយាល័យ​ដាក់​តាំង​ផលិតផល​នៃ​ម៉ាក Ducati សាខា​ភ្នំពេញ​ ក្រុមហ៊ុន Ducati កម្ពុជា​ក៏​បាន​ដាក់​សម្ពោធ​នូវ​ម៉ូតូ Scrambler ម៉ាក Ducati ដ៏​ថ្មី​ស្រឡាង ជាមួយ​នឹង​ Scrambler Pop-Up-Club ។ ម៉ូតូ Scrambler ICON នឹង​ដាក់​បង្ហាញ​ផ្តាច់​មុខ​សម្រាប់​តែ​អ្នក​សារពត៌មាន តារាសិល្បៈ ភ្ញៀវកិត្តិយស VIP ជាដើម។

ម៉ូត Scrambler Ducati ​គឺ​ជា​ការ​សម្ពោធ​នៃ​បទពិសោធន៍​ដ៏​អស្ចារ្យ​លំដាប់​ពិភព​លោក​ដ៏​ថ្មី​ស្រឡាង​មួយ។ ជា​ម៉ូតូ​ដែល​ផ្តល់​នូវ​ភាព​ងាយ​ស្រួល និង​រូបរាង​ស្ទីល​សម័យ​សតវត្ស​ទី៦០ និង​៧០, ម៉ូតូ​ Scrambler គឺ​ជា​ម៉ូតូ ដែល​តំណាង​នូវ​ជីវិត​រីករាយ ការ​ច្នៃប្រឌិត និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ បូក​បញ្ចូល​នៃ​ការ​រចនា​បែប​បូរាណ និង​សម័យ Ducati បាន​បង្ហាញ​នៃ​ភាព​សប្បាយ​រីករាយ​នៃ​ការ​ជិះម៉ូតូ ដែល​មាន​កង់​ពីរ ចង្កូត​មួយ គ្រឿង​ម៉ាស៊ីន​ដ៏ សាមញ្ញ​មួយ និង​ការ​កំសាន្ត​សប្បាយ​ជា​ច្រើន​!

ម៉ូតូ Scrambler សម្លៀកបំពាក់ និង​គ្រឿង​តុប​តែង​ខ្លួន​ របស់ Ducati​ ផ្តល់​ជូន​នូវ​ពាក្យ​មួយ​ឃ្លា​សម្រាប់​ការ បង្ហាញ​ពី​ខ្លួន​អ្នក។ ទាំង​អស់​នេះ​ផ្តល់​ជូន​អ្នក​នូវ «ទឹក​ដី​នៃ​ភាព​រីករាយ»។

Ducati សាខាភ្នំពេញ មាន​ទីតាំង​នៅ ផ្លូវលេខ ៩៦ ផ្លូវ ១១0 មហាវិថី សហព័ន្ធរុស្សី​ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្រាប់​ពត៌មាន​លម្អិត​ទៅ​លើ​ ម៉ូត Scrambler ម៉ាក Ducati ដ៏​លឿន​របស់​អ៊ីតាលី សូម​ទំនាក់ទំនង​មក​កាន់ +៨៥៥ ២៣ ៩៩៣ ៩៣៣ ឬអ៊ីម៉ែល [email protected]


  • ក្រុមហ៊ុន Ducati សាខាភ្នំពេញនឹងបើកសម្ពោធនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះហើយ!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: