បុរស​ម្នាក់​ត្រូវ​បាន​បណ្ដេញ​​ពី​លើ​យន្តហោះ​ព្រោះ​តែ​និយាយ​ជា​ភាសា​អារ៉ាប់​ថា​ Inshallah ដែល​មាន​ន័យ​ថា​​ បំណង​របស់​​ព្រះ​ជា​ម្ចាស់​

និស្សិតសាកលវិទ្យាល័យជនជាតិអ៊ីរ៉ាក់ម្នាក់ឈ្មោះ Khairuldeen Makhzoomi នៅរដ្ឋ California ត្រូវបានបណ្ដេញចេញពីលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airline នៅថ្ងៃទី០៩ ខែ មេសា មុនពេលដែលយន្តហោះធ្វើការហោះហើរ។

បុរស​ម្នាក់​ត្រូវ​បាន​បណ្ដេញ​​ពី​លើ​យន្តហោះ​ព្រោះ​តែ​និយាយ​ជា​ភាសា​អារ៉ាប់​ថា​ Inshallah ដែល​មាន​ន័យ​ថា​​ បំណង​របស់​​ព្រះ​ជា​ម្ចាស់​

បើតាមលោក Makhzoomi ពេលនៅលើយន្តហោះមុនការចេញដំណើរ លោកបានទូរស័ព្ទទៅកាន់ពូរបស់លោកនិយាយពីការចូលរួមក្នុងពិធីសុន្ទរកថា របស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ប៉ាន គីម៉ូន ព្រោះតែលោកមានភាពរំភើបរីករាយនឹងកម្មវិធីនេះខ្លាំង ហើយដោយសារតែភាពរីករាយនេះ លោកបាននិយាយជាមួយនឹងពូរបស់លោកជាភាសាអារ៉ាប់ថា Inshalla ដែលមានន័យជាភាសាអង់គ្លេសថា God Willing (បំណងរបស់ព្រះជាម្ចាស់)។ លោកបានបន្តថា បន្ទាប់ពីលោកនិយាយឃ្លានេះភ្លាម ស្ត្រីដែលជាអ្នកដំណើរម្នាក់បានសម្លឹងមើលមកលើ ហើយក្រោយមកខាងក្រុមហ៊ុនអាកាសចរណ៍ក៏បានបណ្ដេញលោកចេញពីក្នុងយន្តហោះ ដោយមិនព្រមអោយឡើងទៅវិញទេ។

គួរបញ្ជាក់ថា លោកMakhzoomi គឺជាជនភៀសខ្លួនអ៊ីរ៉ាក់ ដែលបានចូលមករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកបាននិយាយថា ហេតុការណ៍ដែលលោកបានជួបប្រទះនៅពេលនេះ គ្រាន់តែរឿងមួយប៉ុណ្ណោះ នៅមានរឿងជាច្រើនទៀតដែលលោក និងគ្រួសារបានឆ្លងកាត់ ដោយសារតែភាពភ័យខ្លាចចំពោះជនជាតិមូស្លីម ដូចជារូបលោក។

ប៉ុន្តែបើតាមក្រុមហ៊ុនអាកាសចរណ៍ Southwest Airline វិញ លោក Makhzoomi ត្រូវបានបណ្ដេញចេញពីលើយន្តហោះ ក៏ព្រោះតែលោកបាននិយាយគំរាមកំហែង និងបន្លាចគេនៅលើយន្តហោះ ហើយវាមិនមានជាប់ពាក់ព័ន្ធនឹងការរើសអើងជនជាតិមូស្លីមនោះទេ ហើយថា ក្រុមហ៊ុនមិនបណ្ដេញអ្នកដំណើររបស់ខ្លួន ដោយមិនមានការសម្រេចចិត្តច្បាស់លាស់ និងគោរពនីតិវិធីត្រឹមត្រូវនោះទេ។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • បុរស​ម្នាក់​ត្រូវ​បាន​បណ្ដេញ​​ពី​លើ​យន្តហោះ​ព្រោះ​តែ​និយាយ​ជា​ភាសា​អារ៉ាប់​ថា​ Inshallah ដែល​មាន​ន័យ​ថា​​ បំណង​របស់​​ព្រះ​ជា​ម្ចាស់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ជីវិតនិងសង្គម
Tags: