Adele ក្លាយជា​តួឯក ក្នុង​កម្មវិធី 2015 BBC Music Awards

កម្មវិធី​ពាន​រង្វាន់​តន្ត្រី BBC ឆ្នាំ​២០១៥ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​យ៉ាងរីករាយ​បំផុត កាល​ពីថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​ឡុងដុង ចក្រភពអង់គ្លេស​ ចំថ្ងៃ​ដែល​ពិភព​លោក​កំពុង អបអរ​ទិវាសិទ្ធមនុស្ស​អន្ដរជាតិ។

Adele ក្លាយជា​តួឯក ក្នុង​កម្មវិធី 2015 BBC Music Awardsម្ចាស់​អាល់ប៊ុម “25” ដ៏ល្បីល្បាញ គឺ Adele ​បាន​គ្រងពាន​រង្វាន់​ BBC Music Awards ដល់​ទៅ២ ដែលនេះ​ជាជោគជ័យ​ដ៏ធំមួយលើទឹកដីកំណើត​របស់​ខ្លួន ដោយរួម​មាន​ ពានរង្វាន់ “British Artist of the Year” និង​ ពាន “BBC Li​ve Performance” ។ នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​ទៀត​ របស់​ Adele ក្រោយពី​ អាល់​ប៊ុម​ 25 របស់​នាង​ បានក្លាយជា​ អាល់ប៊ុមដំបូង​បំផុត​ ដែលលក់​បាន​១លាន​បន្ទះ​ ក្នុង​រយៈពេល​តែ​២សប្ដាហ៍ ព្រមទាំង​ អាចលក់បាន​ដល់​ទៅ​៣.៣៨លាន បន្ទះ​ ក្នុង​សប្ដាហ៍​ដំបូង​ ដែលដាក់លក់នៅ​សហរដ្ឋអាមេរិក។

ចំណែកម្ចាស់បទ Bad Blood នាង Taylor Swift ទទួលបានពានរង្វាន់ “Internation Artist of the Year” ហើយជ័យលាភី “Song of the Year” បាន​ទៅលើ បទរបស់ Hozier “Take me to the chruch” បើទោះ​បី​​បទនេះ​បាន​ចេញ​តាំងពី​ឆ្នាំ​២០១៣​ក៏ដោយ​។ គួរបញ្ជាក់ថា លទ្ធផល​នៃ​ការ​ផ្ដល់​ពាន​រង្វាន់​តន្ត្រី BBC music awads នេះ​ ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ក្រុម​គណៈកម្មការ​ជំនាញ លើកលែង​តែ​ ពានរង្វាន់ “Song of the Year” ប៉ុណ្ណោះ ដែល​ត្រូវបាន​កំណត់​ដោយ​មហាជនទូទៅ​៕

ដោយ៖NEA


  • Adele ក្លាយជា​តួឯក ក្នុង​កម្មវិធី 2015 BBC Music Awards已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ចំនេះដឹង
Tags: