ភោជនីយដ្ឋាន​អាស៊ាន​ A ប៉ះ​ ​ក្រុម​ Soccer City វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​ Soccer City ល្ងាច​នេះ​

ក្រុម​​ភោជនីយដ្ឋាន​អាស៊ាន​A​ និង​​ក្រុម​​ Soccer City ​បាន​ឡើង​ត​ទល់​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់​ Soccer City ​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​រៀង​ៗ​ខ្លួន​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។

 

ភោជនីយដ្ឋាន​អាស៊ាន​ A ប៉ះ​ ​ក្រុម​ Soccer City វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​ Soccer City ល្ងាច​នេះ​ ក្រុម​ភោជនីយដ្ឋាន​អាស៊ាន A

 

នៅ​វគ្គ​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រុម​​បាល់ទាត់​​អាស៊ាន​ A FC បាន​​បំបាក់​ក្រុម​​ ភោជនីយដ្ឋាន​អាស៊ាន​ B FC ដោយ​លទ្ធផល​គ្រាប់​បាល់​ ៧-១ ខណៈ​ក្រុមបាល់ទាត់ Soccer City ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ គង់ ផល្លី​​ដោយ​លទ្ធផល​ ៣-១ ដែល​ប្រកួត​ទាំង​ពីរ​គូ​នេះ​កាល​ពី​ថ្ងៃ​សុក្រ។

 

ដូច្នេះ​​ក្រុម​​គង់ ផល្លី​ ត្រូវ​ប៉ះ​ក្រុម​ ​ភោជនីយដ្ឋាន​អាស៊ាន​ B FC ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ហើយ​ក្រុម​​​ភោជនីយដ្ឋាន​អាស៊ាន​A​ និង​​ក្រុម​​ Soccer City ​ត្រូវ​ប្រជែង​គ្នា​យក​ជើង​ឯក​ដែល​​នឹង​ប្រកួត​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​នៅ​ខេត្ត​រតនគីរី។​

 

ភោជនីយដ្ឋាន​អាស៊ាន​ A ប៉ះ​ ​ក្រុម​ Soccer City វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​ Soccer City ល្ងាច​នេះ​ក្រុម Soccer City

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​