មើលហើយគួរឲ្យច្រណែន! “វិស្សមកាលដ៏អស្ចារ្យ មកកាន់បណ្ដាប្រទេសអាស៊ាន ជាមួយមិត្តស្រី”

ដំណើរ​កម្សាន្ដ ជា​សកម្មភាព​មួយ ដើម្បី​រំសាយ​កង្វល់ និង​បង្កើត​អនុស្សាវរីយ​រីករាយ។ ដំណើរ​កម្សាន្ដ​ ដែល​ចំណាយពេលជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់របស់​យើង វានឹង​កាន់តែ​វិសេសវិសាល ហើយ​វា​នឹង​ត្រូវ​បាន​កត់ត្រា​ទុក​ក្នុង​បេះដូង​យើង​ជា​ប់ជារៀងដរាប។

ថ្មីៗនេះ លើ​សង្គម​អ៊ីនធឺណេតដ៏មមាញឹក បាន​លេចចេញនូវ វីដេអូឃ្លីបមួយ​ដ៏គួរ​ឲ្យ​ច្រណែន ដែល​បង្ហាញ​ពី​ដំណើរ​ទស្សនាចរមួយ ក្នុងវិស្សមកាល ដ៏រីករាយ របស់​សង្សាមួយគូរ។ តាមរយៈការបញ្ជាក់របស់ លោក Johan Kaos ជាម្ចាស់វីដេអូនោះ បាន​ឲ្យដឹងថា ដំណើរកម្សាន្ដនោះ បានធ្វើទស្សនកិច្ច ទៅកាន់បណ្ដាប្រទេសជាច្រើន​ដូចជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា សឹង្ហបុរី ម៉ាឡេស៊ី ​អូស្ត្រាលី ពិសេសនោះគឺ ពួកគេ ក៏បាន​មកកាន់ ស្រុកខ្មែរយើងនេះផងដែរ។ ទំហំ​ចំណាយ នៃ​ដំណើរកម្សាន្ដ របស់​គូស្នេហ៍នេះ គឺ​ប្រមាណ ១៣០០០ ដុល្លាអាមេរិក ដោយត្រូវចំណាយពេល ៣ខែ។

ដំណើរកម្សាន្ដបែបផ្សងព្រេង រុករាន ទៅកាន់​តំបន់ទេសចរណ៍ បែបធម្មជាតិ បែបប្រវត្តិសាស្ត្រ និង​ទី​កម្សាន្ដ​បែបទំនើប ហើយមាន​ភ្ជាប់ជាមួយនឹង​មធ្យោបាយធ្វើដំណើរ​ដោយឡែកៗពីគ្នា នឹងត្រូវបាន​បង្ហាញជូនទស្សនាតាមរយៈវីដេអូខាងក្រោមនេះ៖

ដោយ៖ NEA
ប្រភព៖ Youtube


  • មើលហើយគួរឲ្យច្រណែន! “វិស្សមកាលដ៏អស្ចារ្យ មកកាន់បណ្ដាប្រទេសអាស៊ាន ជាមួយមិត្តស្រី”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: