​ក្មេង​ប្រុស​ម្នាក់​​បាន​ក្លាយ​ជា​ចំណី​របស់​ត្រី Piranhas នៅ​ប្រទេស​ប៉េរូ

មនុស្ស​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា Piranhasជា​ប្រភេទ​ត្រី​ដែល​ស៊ីសាច់​ជា​អាហារ​។​ វា​មិន​ត្រឹម​តែ​ស៊ី​ត្រី​តូចៗ​ប៉ុណ្ណោះ​ទេ ​សូម្បី​តែ​មនុស្ស​ក៏​អាច​ក្លាយ​ជា​អាហារ​របស់​វា​បាន​ដែរ​ដោយ​សារ​តែ​ធ្មេញ​ដ៏​មុត​ស្រួច​របស់​វា។​

ជាក់​ស្ដែង​បើ​តាម​សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​ចុះ​ផ្សាយ​ថា ​ក្មេង​ប្រុស​អាយុ​ ១១ឆ្នាំ​ម្នាក់នៅក្នុងប្រទេសប៉េរូ ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​ត្រី​នេះ។ ក្មេង​ប្រុស​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មក​លំហែ​កាយ​ជាមួយ​ជីដូន​ និង​មិត្តភ័ក្ដិ​ដទៃ​ទៀត​ប៉ុន្តែ​ក្នុង​ពេល​កំពុង​លេង​នោះ​ស្រាប់​តែ​ក្មេង​ប្រុស​នោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ដែល​មាន​ត្រី​នោះ​។

ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា​ក្មេង​ប្រុស​រូប​នោះ​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​រួច​ទៅ​ហើយ​មុន​នឹង​រង​ការ​វាយ​ប្រហារ​ពី​ត្រី Piranhas នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ក្មេង​ប្រុស​នេះ​មាន​ការ​រន្ធត់​ចិត្ត​ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ក្រោយ​ពី​បាន​ឃើញ​អ្វី​ដែល​កើត​ឡើង​ចំពោះ​កូន​ប្រុស​របស់​គាត់​៕

ប្រែសម្រួលដោយ ៖ កញ្ញា
ប្រភព ៖


  • ​ក្មេង​ប្រុស​ម្នាក់​​បាន​ក្លាយ​ជា​ចំណី​របស់​ត្រី Piranhas នៅ​ប្រទេស​ប៉េរូ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កីឡា
Tags: