គន្លឹះ​ងាយៗ តែ​អាច​ច្រោះ​ជាតិពុល ក្នុង​ខ្លួន​បាន​យ៉ាង​ស្រួល​

គន្លឹះ​ងាយៗ តែ​អាច​ច្រោះ​ជាតិពុល ក្នុង​ខ្លួន​បាន​យ៉ាង​ស្រួល​

​របប​អាហារ​ដែល​អាច ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​បាន អាច​មាន​ច្រើន​ប្រភេទ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​និយាយថា វា​អាច​នឹង​មិន​មាន​សារៈសំខាន់ ហើយ​ក៏​ប្រហែលជា​មិន​ផ្តល់ សុខភាព​ផងដែរ​។

​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ និង​ជីវជាតិ បាន​ណែនាំ​នូវ​វិធី ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន តាម​បែប​ធម្មជាតិ ដូចខាងក្រោម​នេះ ៖

  • ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
  • ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ពី ៥ ទៅ ៩ ដង​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ ហើយ​ចូរ​ជ្រើសរើស​បន្លែ​ពណ៌​បៃតង ខ្ទឹម​បារាំង ខ្ទឹម​ស និង​តែ​បៃតង​
  • ​ចូរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​ផ្លែឈើ​ឲ្យបាន​ច្រើន​
  • ​បើសិន​ជា​អ្នក មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ចូរ​ជ្រើសរើស​ប្រើ​អាហារ​បំប៉ន​
  • ​លុបបំបាត់​ជាតិពុល ដោយសារ​តែ​មេរោគ​ក្នុង​ពោះវៀន តាមរយៈ​ការ​ញ៉ាំ​អាហារ ដូចជា គីមឈី និង​យ៉ា​អួរ ឬ​អ្នក​ក៏​អាច​ប្រើប្រាស់ ផលិតផល​ប្រូ​បាយ​អូ​ទិច ដែល​មាន​គុណភាព​បាន​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។