សោ​សម័យ​ថ្មី​ពិត​ជា​មិន​ធម្មតា​មែន

​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​មាន​ការ​រីក​ចម្រើន​ ហើយ​ដោយមើល​ឃើញ​ពី​ផល​វិបាក​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​កង់​ឬ​ម៉ូតូ​តែង​ជួប​បញ្ហា​ដោយ​ការ​លួច​ ពេល​នេះ​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា​ Being engineer បាន​ផលិត​សោ​សុវត្ថិភាព​មួយ​ដែល​ផ្ដល់​សញ្ញា​ដល់​ម្ចាស់​តាម​រយៈ​ទូរស័ព្ទ​ដៃ​នៅ​ពេល​ដែល​អ្នក​ដទៃ​មក​ប៉ះ​លើ​យាន​ជំនិះ​របស់​គេ​ ។

ដោយ​សោ​ប្រភេទ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Sky Lock វា​មើល​ទៅ​ហាក់​ដូចជា​ប្រភេទ​សោ​ធម្មតា​ ដោយ​វា​មាន​រាង​ជា​អក្សរ​ U តែ​វា​ខុស​ត្រង់​ផ្នែក​ខាង​ក្នុង​របស់​វា​ភ្ជាប់​នៅ​បច្ចេកវិទ្យា​ Blutooth 4.0 ដែល​យើង​អាច​បញ្ជា​ដោះ​សោ​ឬ​ចាក់​សោ​តាម​រយៈ​កម្មវិធី​ Sky Lock នៅ​លើ​ទូរស័ព្ទ​ដៃ​ ដែល​វា​មើល​ទៅ​គឺ​ស្រដៀង​និង​ការ​បញ្ជា​តេឡេ​របស់​រថយន្ត​អញ្ចឹង​ ។

មិន​តែ​ប៉ុនោះ​វា​បាន​ភ្ជាប់​នៅ​បច្ចេកវិទ្យា​ wifi ​ដែល​វា​និង​បញ្ជូន​ដំណឹង​ដល់​អ្នក​តាម​រយៈ​ទូរស័ព្ទ​ដៃ​នៅ​ពេល​មាន​អ្នក​ណា​ម្នាក់​ប៉ះ​ពាល់​លើ​យាន​ជំនិះ​របស់​អ្នក​ តែ​ទោះ​យ៉ាង​ណា​វា​ជា​ផល​លំបាក​មួយ​ដោយ​យើង​ត្រូវ​ធ្វើ​ការ​ connect wifi ដែល​នៅ​ជិត​នោះ​ជា​មុន​សិន​ដើម្បី​ឲ្យ​ប្រព័ន្ធ​មួយ​នេះ​ដំណើរ​ការ​ ។

ចង់​ដឹង​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​នៅ​ខាង​ក្រោម​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ សំរេច