Di Maria បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​៣​គ្រាប់​ជួយ​ PSG បំបាក់​ Lyon

កាល​ពី​យប់​មិញ​ក្លឹប​ជើង​ខ្លាំង​ Paris Saint Germain បាន​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​៥​ទល់​នឹង​១​លើ​ក្លឹប​ Lyon ។

យ៉ាង​ណា​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​យប់​មិញ​គឺ​កីឡាករ​ Angel Di Maria ថ្វី​ត្បិត​តែ​មិន​បាន​ស៊ុត​បញ្ចូល​ទី​ខ្លួន​ឯង​ប៉ុន្តែ​គេ​បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ដល់​ទៅ​៣​គ្រាប់​ ។ ដោយ​ Di Maria បាន​បញ្ជូន​ទៅ​ឲ្យ​កីឡាករ​ Serge Aurie ស៊ុត​បញ្ចូល​ទី​នៅ​នាទី​១៧​ ខណៈ​នៅ​នាទី​៦១​គេ​បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យ​ Edison Cavani ដោយ​ឡែក​ការ​បញ្ជូន​មួយ​ទៀត​គឺ​ឲ្យ​ទៅ​កីឡាករ​ Lucas Moura ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៩០+១ ។

ចំពោះ​២​គ្រាប់​ទៀត​របស់​ PSG គឺ​ស៊ុត​បញ្ចូល​ទី​តែ​ម្នាក់​ឯង​ដោយ​កីឡាករ​ Zlatan Ibrahimovic នៅ​នាទី​ទី​១១​និង​នាទី​៧៧​ ។ ចំណែក​១​គ្រាប់​របស់​ Lyon គឺ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​២៤​ដោយ​កីឡាករ​ Jordan Ferri ។

តោះ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​ការ​វីដេអូ​នៃ​ការ​ប្រកួត​ទាំង​អស់​គ្នា​ ៖

អត្ថបទ ៖ វិចទ័រ


  • Di Maria បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​៣​គ្រាប់​ជួយ​ PSG បំបាក់​ Lyon已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: