Suarez ធ្លាប់​បដិសេធ​ការ​ផ្លាស់​ទៅ​ Arsenal ដោយ​សារ​ Gerrard

យោង​តាម​គេហទំព័រ​ The Sun កីឡាករ​ Luis Suarez បាន​រំលឹក​ថា​ខ្លួន​​ធ្លាប់​បាន​ធ្វើ​ការ​បដិសេធ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ Arsenal កាល​ពី​ឆ្នាំ​២០១៣​ ក្រោយ​បាន​ពិភាក្សា​ជាមួយ​កីឡាករ​ Steven Gerrard ។

Suarez បាន​និយាយ​ថា​ « កាល​ពី​អំឡុង​ឆ្នាំ​២០១៣​ក្លឹប​ Arsenal បាន​ធ្វើ​ការ​ទាក់​ទង​ខ្ញុំ​ឲ្យ​ចាក​ចេញ​ពី​ក្លឹប​ Liverpool ហើយ​កាល​នោះ​ខ្ញុំ​បាន​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជាមួយ​ Steven Gerrard ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់​ ។ គាត់​បាន​ផ្ដល់​យោបល់​ថា​ខ្ញុំ​គួរ​តែ​ស្នាក់​នៅ​ជាមួយ​ក្លឹប​ Liverpool បន្ត​ទៀត​សិន​ រង់​ចាំ​ឱកាស​មួយ​ដែល​ខ្ញុំ​គិត​ថា​ល្អ​ជាង​នេះ​ ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​តាម​យោបល់​គាត់​ » ។

Suarez បន្ត​ថា​ « ខ្ញុំ​ចង់​និយាយ​ថា​ Steven Gerrard គឺ​ជា​ប្រធាន​ក្រុម​ដ៏​ល្អ​គាត់​បាន​ផ្ដល់​យោបល់​ដែល​ល្អ​ដល់​សមាជិក​ក្នុង​ក្រុម​គ្រប់​គ្នា​​ ​ជាក់​ស្ដែង​ដោយ​សារ​យោបល់​របស់​គាត់​គឺ​ពេល​នេះ​ខ្ញុំ​បាន​ផ្លាស់​មក​លេង​នៅ​ក្លឹប​ Barcelona ដែល​ជា​ក្លឹប​ដ៏​អស្ចារ្យ​ ហើយ​ជា​ក្លឹប​ដែល​ខ្ញុំ​ស្រលាញ់​ជា​យូរ​មក​ហើយ​ដែរ​ » ។

គួរ​បញ្ជាក់​ថា​ Suarez កំពុង​ជោគជ័យ​ខ្លាំង​នៅ​ក្លឹប​ Barcelona ព្រោះ​គិត​ដល់​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦៦​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៨០​ប្រកួត​  ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Suarez ធ្លាប់​បដិសេធ​ការ​ផ្លាស់​ទៅ​ Arsenal ដោយ​សារ​ Gerrard已关闭评论
  • 40 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:បច្ចេកវិទ្យា
Tags: