សម្អាត​តម្រង​នោម​ដោយ​ផ្លែ​ល្ពៅ

ជំងឺ​រលាក​តម្រង​នោម​ជា​បញ្ហា​សុខភាព​ទូ​ទៅ​សម្រាប់​មនុស្ស​គ្រប់​រូប​មិន​ថា​ប្រុស ឬ ស្រី​នោះ​ទេ។ មូលហេតុ​បណ្តាល​អោយ​មាន​ជំងឺ​រលាក​តម្រងនោម​នេះ​កើត​មក​ពី​ការ​ឆ្លង​បាក់តេរី​នៅ​ក្នុង​ប្លោកនោម​តាម​រយៈ​ការ​រួមភេទ ការ​ទប់​នោម​យូរ​ពេក។ រោគ​សញ្ញា​មាន​ដូចជា បត់​ជើង​តូច​ញឹក​ញាប់ ហើយ​តិច​ៗ ឈឺ​ចាប់​ពេល​បត់​ជើង​តូច ទឹកនោម​មាន​ពណ៏​ខុស​ប្រក្រតី ឈឺ​ក្នុង​ពោះ គ្រុន​ក្តៅ មាន​អាការ​ចង់​ចង្អោរ និង ក្អួត។ ផ្លែល្ពៅ​សម្បូរ​អង់ស្ស៊ីម​ម្យ៉ាង​ហៅ​ថា ប្រូមីលេន ដែល​អាច​ព្យាបាល​អាការ​ហើម​រលាក​បង្ករ​ដោយ​ជំងឺ​រលាក​តម្រង​នោម។ អ្នក​គួរ​ផឹក​ទឹក​ល្ពៅ​ស្រស់ ១ ពែង រៀង​រាល់​ថ្ងៃ ដោយ​គ្រាន់​តែ​យក​ល្ពៅ​១​ចំហៀង​មក​កៀប​យក​ទឹក​ផឹក។

ប្រភព៖ បរទេស