ក្រោយពេលដឹងខ្លួនមិនអាចយកឈ្នះ! ដេននី ខ្វាន់ ចេញមុខសុំទោស ក្រសួងវប្បធម៌ និងសិល្បកររៀមច្បង(មានវីដេអូ)

(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃមកនេះ ក្នុងសង្គមសិល្បៈខ្មែរ ព័ត៌មានក្តៅ គឺរឿងរ៉ាវឆ្លងឆ្លើយគ្នារវាងសិល្បករខ្មែរ ជាមួយតារាសម្តែងស្រី ដ៏សិចស៊ី ដេននី ខ្វាន់ បន្ទាប់ពីតារារូបនេះ ស្លៀកពាក់មហាសិចស៊ី ចូលរួមក្នុងពិធីខួបកំណើតឲ្យប្អូនប្រុសរបស់នាង។

កំដៅឆួលៗនៃព័ត៌មានរបស់ ដេននី ខ្វាន់ ជាមួយសិល្បករខ្មែរវាយបកគ្នាទៅមកនេះ បានធ្វើបន្ត សាយភាយដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករខ្មែរផងដែរ ដោយសុទ្ធតែមិនពេញចិត្តទាល់តែសោះ ចំពោះការស្លៀកពាក់ និងសំដីព្រហើនរបស់ ដេននី ខ្វាន់។ 

ដោយមើលទៅមិនអាចយកឈ្នះ និងតស៊ូបាន ថ្ងៃនេះ ដេននី ក្វាន់ បានចេញវីដេអូឃ្លីប មួយដោយចេញមុខទទួលកំហុសរបស់ខ្លួន និងសុំទោសចំពោះទង្វើរបស់ខ្លួនផងដែរ។

សូមទស្សនាវីដេអូ ការសុំទោសរបស់ ដេននី ក្វាន់ ខាងក្រោមនេះ៖ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹលផងដែរថា កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៦ តារាសម្តែងស្រី ដេនី ក្វាន់ បានប្រកាសថា រូបរាងនាងស្អាត ខ្លាចអ្វីនឹងបញ្ចេញ។

បើទោះបីជា ចូលសិល្បៈមិនទាន់បាន ១ឆ្នាំផង ដេននី ក្វាន់ បានធ្វើឲ្យទស្សនិកជនជាច្រើន ចាប់អារម្មណ៍លើរូបនាង ជាមួយការ សំពងធ្ងន់ៗ លើលក្ខណ្ឌ សិចស៊ី របស់នាងតែម្តង ហើយក៏ធ្វើឲ្យតារារៀមច្បងជាច្រើន ផ្ទុះកំហឹងជាមួយនឹងភាពសិចស៊ីរបស់នាង នៅពេលថ្មីៗនេះ។

ដោយសារតែគោលការណ៍មួយចំនួន របស់ ដេននី ក្វាន់ ប្រកាន់គោលជំហរ សិចស៊ី មិនខ្លាចពាក្យរិះគន់ ខណៈដែលគ្រួសារក៏មិនព្រមឲ្យធ្វើយ៉ាងដូច្នោះ ទើបមានករណីផ្ទុះផ្ទួនៗ រវាងសិល្បៈករ និងសិល្បៈករ ហើយសិល្បៈករ និងទស្សនិកជនកើតឡើង។

បើតាមបទ សម្ភាសន៍ ដេននី ក្វាន់ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ ស្រីស្រស់ដែលគ្មានអ្វីសំអាងក្រៅពីចាយរាងសិចស៊ី យកដើមទ្រូង ធ្វើថ្នូរនិងសិល្បៈ បាននិយាយថា «សំខាន់គឺនាងខ្ញុំគិតថា ខ្លួនយើងហ្នឹងគឺសម្រស់យើងវាមិនអាក្រក់ គ្រាន់តេយើងថតបង្ហាញពីភាពស្រស់ស្អាតរបស់យើង គឺគ្មានអ្វីអៀនខ្មាស់អ្វីនោះទេ ធម្មតាដែលយើងមានរូបរាងស្រស់ស្អាតគឺអត់ខ្លាចនឹងបញ្ចេញ »។

ដេននី ក្វាន់ ដែលមានឈ្មោះនៅក្នុងផ្ទះ ហៅ លីហៀង មានបងប្អូន ៦នាក់ ស្រី៥ ប្រុស១ ដែលមានទីលំនៅដ្ឋាន នាខេត្តព្រះវិហារ បើតាមដឹងក្រៅពី បង្ហាញភាពសិចស៊ី តាមរយៈបទ មួយរបស់ផលិតកម្មថោន គឺនៅបង្ហាញវត្តមានថតរឿង ដែលមានចំណងជើងថា «ផ្ទះចិញ្ចឹមខ្មោច» និងចាយរាងលើហ្វេសប៊ុក នេះជាអ្វីដែលនាងមានក្នុងសង្គមសិល្បៈ ជិត១ឆ្នាំ។

ជាមួយនឹងជំហរសិចស៊ី របស់នាងខាងលើ នេះហើយ ដែលធ្វើឲ្យមានជម្លោះបែកផ្សែង នៅលើបណ្តាញសង្គមហ្វេសប៊ុក រវាងនាង និងទស្សនិក ហើយនិងអ្នកសិល្បៈផងដែរ ។ ដោយសារតែជម្លោះរឿងស្លៀកពាក់សិចស៊ី នេះ ទើបខាងក្រសួងវប្បធម៌ ចេញលិខិតអញ្ចើញឲ្យដេននី ក្វាន់ ទៅកាន់ក្រសួង ដើម្បីទទួលបានការអប់រំមួយចំនួន នៅថ្ងៃទី១៧ ខែឧសភា នេះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload