ជឿ​អត់​ថា​ខ្សែ​បម្រើ​រូប​នេះ​បង្ហាញ​ខ្លួន​៥២​ប្រកួត​ក្នុង​លីក​ឲ្យ​ Arsenal មិន​ដែល​ចាញ់​សោះ​

ក្នុង​ការ​ប្រកួត​បាល់​ទាត់​ការ​ចាញ់​និង​ឈ្នះ​តែង​តែ​កើត​មាន​គ្រប់​ក្រុម​បាល់​ទាត់​ទាំង​អស់​ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​គឺ​ខ្សែ​បម្រើ​វ័យ​៣១​ឆ្នាំ​មួយ​រូប​របស់​ក្លឹប​ Arsenal គឺ​ Mathieu Flamini នៅ​ពេល​ដែល​គេ​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​ក្នុង​លីក​ឲ្យ​ Arsenal គឺ​មិន​ដែល​ចាញ់​សោះ​សូម្បី​តែ​ម្ដង ។

កីឡាករ​ Mathieu Flamini បាន​ចូល​រួម​ជា​មួយ​ក្លឹប​ Arsenal ក្នុង​ឆ្នាំ​២០១៣​ហើយ​គិត​មក​ដល់​ពេល​នេះ​គេ​បាន​បង្ហាញ​ខ្លួន​៥២​ប្រកួត​ហើយ​ក្នុង​លីក​ ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៥២​ប្រកួត​នោះ​គឺ​ក្លឹប​ Arsenal ឈ្នះ​៣៦​ប្រកួត​ និង​ស្មើ​ចំនួន​១៦​ ។ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​គិត​ថា​គេ​ជា​កីឡាករ​នាំ​សំណាង​ល្អ​សម្រាប់​ក្រុម​ទៀត​ផង​ ។

តែ​យ៉ាង​ណា​ដោយ​សារ​វ័យ​គេ​កាន់​តែ​ចាស់​ទៅ​ហើយ​ក្លឹប​ Arsenal ពុំ​មាន​បំណង​បន្ត​កុងត្រា​ជា​ថ្មី​ជាមួយ​គេ​ទេ​ខណៈ​កុងត្រា​ចាស់​របស់​គេ​ត្រូវ​បញ្ចប់​នៅ​ចុង​រដូវ​កាល​នេះ​ហើយ​ ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ


  • ជឿ​អត់​ថា​ខ្សែ​បម្រើ​រូប​នេះ​បង្ហាញ​ខ្លួន​៥២​ប្រកួត​ក្នុង​លីក​ឲ្យ​ Arsenal មិន​ដែល​ចាញ់​សោះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ជីវិតនិងសង្គម
Tags: