Zidane៖ “Barcelona ​សក្ដិសម​នឹង​ឈ្នះ​ពាន​ La Liga”

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​​បាន​លើក​ឡើង​ថា ក្រុម​ FC Barcelona ​ពិត​ជា​សក្ដិសម​​ជា​ម្ចាស់​ជើង​ឯក​ La Liga រដូវ​កាល​២០១៥-១៦ ​បន្ទាប់​ពី​ពួកគេ​ឈ្នះ​លើ​ក្រុម​ស្ដេច​ស ​១​ពិន្ទុ​នៅ​ប្រកួត​ចុង​ក្រោយ​យប់​មិញ។

 

Zidane៖ “Barcelona ​សក្ដិសម​នឹង​ឈ្នះ​ពាន​ La Liga”

 

Barca បាន​ឈ្នះ​ពាន​ La Liga ​លើក​ទី​៦ ត្រឹម​រយៈពេល​​៨​​រដូវ​កាល​ចុង​ក្រោយ​ ​បន្ទាប់​ពី​ឈ្នះ​ Granada ៣-០ នៅ​ក្រៅ​ដី​យប់​មិញ ​ដែល​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Luis Suarez ទាំង​៣​គ្រាប់​ នៅ​នាទី (២២, ៣៨, ៨៦)។ រីឯ​ Real បាន​ត្រឹម​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ ទោះ​បី​ Cristiano Ronaldo ស៊ុត​ Deportivo ២​គ្រាប់​​ម្នាក់​ឯង​នៅ​នាទី (៧, ២៥) ជួយ​ក្រុម​ស្ដេច​ស ឈ្នះ​ ២-០ ក៏​ដោយ។

 

Zidane៖ “Barcelona ​សក្ដិសម​នឹង​ឈ្នះ​ពាន​ La Liga”

 

ក្រោយ​ចប់​ការ​ប្រកួត​​ Zidane ដែល​ឡើង​ដឹក​នាំ​ Real ​២៦​ប្រកួត​ ឈ្នះ​២១ ​បាន​និយាយ​ថា៖ “យើង​ទាំង​អស់​គ្នា ពិត​ជា​ខក​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​​ចំនួន​៣៨​ប្រកួត ដែល​យើង​បាន​លេង​កន្លង​មក យើង​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​បាន​ទេ​នៅ​ពេល​នេះ។ Barcelona ​សក្ដិសម​​នឹង​ឈ្នះ​ La Liga”។

 

ចំណែក​ឯ​ Luis Enrique ​​ដែល​ដឹក​នាំ​ Barca ២​រដូវ​កាល​ លើក​ពាន​ La Liga ទាំង​២​រដូវ​កាល​ ក៏​យល់​ឃើញ​ដូច​ Zidane ផង​ដែរ។

 

“វា​ជា​ពាន​រង្វាន់ ដែល​យើង​សម​នឹង​ទទួល​បាន ​ហើយ​វា​បាន​បង្ហាញ​​ថា ក្រុម​របស់​យើង​​បាន​ត្រឡប់​មក​រក​ទម្រង់​ល្អ​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ទម្រង់​មួយ​រយៈ។ យើង​លេង​បាន​ល្អ​ណាស់ ពេញ​មួយ​រដូវ​កាល។ យើង​បាន​ឈរ​កំពូល​តារាង​ច្រើន​សប្ដាហ៍​ណាស់ ដែល​សម​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​នេះ”។ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​លើក​ឡើង៕

 

Zidane៖ “Barcelona ​សក្ដិសម​នឹង​ឈ្នះ​ពាន​ La Liga”

 

Zidane៖ “Barcelona ​សក្ដិសម​នឹង​ឈ្នះ​ពាន​ La Liga”

 

Zidane៖ “Barcelona ​សក្ដិសម​នឹង​ឈ្នះ​ពាន​ La Liga”

 

Zidane៖ “Barcelona ​សក្ដិសម​នឹង​ឈ្នះ​ពាន​ La Liga”

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail