ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន

ភ្នំពេញ:

សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធ ករណីជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង ១រសៀលនា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។
សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យឈ្មោះ សោម ស៊ីន ត្រូវបាននាំខ្លួន មកកាន់ការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនិតិវិធី។
សមត្ថកិច្ចបានធ្វើការឆែកឆេលំនៅដ្ឋានជនសង្ស័យ ស្ថិតតនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល និងបានរកឃើញនូវ ថ្នាំញៀនសរុបទាំងអស់ចំនួន ៣១កញ្ចប់ ទម្ងន់ ៣៩៤,៧៦ក្រាម ដាវចំនួន ៣ដើម និងម៉ូតូ ៤គ្រឿង។ ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន មានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
 

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន