មហាអាណិត! ពលករខ្មែរម្នាក់ឆ្លងពីធ្វើការនៅថៃ ចូលដីខ្មែរវិញ ជាន់មីនដាច់ជើងម្ខាង

(បន្ទាយមានជ័យ)៖ គួរឲ្យអាណិតណាស់សម្រាប់ពលករខ្មែរម្នាក់ ពេលកំពុងដើរឆ្លងពីធ្វើការនៅ ប្រទេសថៃ មកដីខ្មែរវិញស្រាប់តែជាន់មីន បណ្តាលឲ្យខ្ទេចជើងម្ខាងមើលលែងយល់ គឺឈឺចាប់ខ្លាំងណាស់។

ហេតុការណ៍ជាន់មីននេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅនៅចំណុច ច្រករបៀងព្រៃគប់ (ព្រុំដែនកម្ពុជា-ថៃ) ស្ថិតក្នងភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែត អាយុ ១៨ឆ្នាំ រស់នៅភូមិ គោកកក់ ឃុំស្វសាយចេក ស្រុកអង្គធំ ខេត្តសៀមរាប មុខរបរកម្មករ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញក៏មាន ករណីស្រដៀងគ្នានេះផងដែរ  អ្នកបើកបរខ្លួនឯង កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុច ខាងជើងវត្ត អន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិជួយដឹក យកមកសង្រ្គោះ នៅមន្ទីពេទ្យខេត្ត។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចខាងជើង វត្តអន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានបុរសម្នាក់ បានបើកត្រាក់ទ័រ ភ្ជួរដីស្រែខ្លួនឯង បានជាន់មីនតោន បណ្តាលឲ្យផ្ទុះ ធ្វើឲ្យជនរងគ្រោះ ត្រូវចំភ្នែកទាំងសងខាង និងមុខរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិ ដឹកយកមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត។ ចំណែកត្រាក់ទ័រ បានខូចខាតស្ទើរ ទាំងស្រុង។ ជនរងគ្រោះមានឈ្មោះ ប៊ុន បូរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអន្លងក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។

បច្ចុប្បន្នជនរងគ្រោះ គេពុំទាន់ដឹងថា រស់ឬស្លាប់នៅឡើយទេ ព្រោះជនរងគ្រោះ មានសភាពរបួសខ្ទេច មុខយ៉ាងខ្លាំង។ ដីស្រែនេះគេ បានប្រើប្រាស់ ធ្វើស្រែបានរយៈពេល ៥ឆ្នាំមកហើយ មិនដែលជាន់ ប៉ះឲ្យ ផ្ទុះទេ ទើបតែឆ្នាំនេះ ក៏ជាន់បណ្តាល ឲ្យផ្ទុះតែម្តង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មហាអាណិត! ពលករខ្មែរម្នាក់ឆ្លងពីធ្វើការនៅថៃ ចូលដីខ្មែរវិញ ជាន់មីនដាច់ជើងម្ខាង

មហាអាណិត! ពលករខ្មែរម្នាក់ឆ្លងពីធ្វើការនៅថៃ ចូលដីខ្មែរវិញ ជាន់មីនដាច់ជើងម្ខាង

មហាអាណិត! ពលករខ្មែរម្នាក់ឆ្លងពីធ្វើការនៅថៃ ចូលដីខ្មែរវិញ ជាន់មីនដាច់ជើងម្ខាង