NOCC សុំកិច្ចអន្តរាគមន៍ ​ពីលោក ប្រាក់ សុខុន ស្វែង​រកអត្ត​ពលិក​​មានឈាម​​ជ័រ​ជាខ្មែរ មក​ជួយ​ជាតិ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានផ្ញើលិខិតទៅលោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដើម្បីផ្ដល់កិច្ចអន្ដរាគមន៍​ក្នុងការស្វែងរកកីឡាករ-កីឡាការិនី ដែលមានឈាមជ័រជាខ្មែរ រស់នៅក្រៅប្រទេស មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍​កីឡាផ្សេងៗ ក្នុងនាមតំណាងឲ្យប្រទេស​ជាតិកម្ពុជានាពេលខាងមុខ ។

យោងតាមកម្មវត្ថុនៃលិខិតខាងលើ បានបញ្ជាក់ថា ដោយផ្នែកលើខ្លឹមសារផែនការមេ SEA Games ឆ្នាំ២០២៣ ដែលទើបអនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីកាលពីពេលថ្មីៗកន្លងទៅ ហើយអនុញ្ញាតឲ្យអត្តពលិកមានឈាមជ័រជាខ្មែរ រស់នៅក្រៅប្រទេសចូលរួមប្រកួតតំណាងឲ្យជាតិនោះ NOCC ក៏បានអំពាវនាវឲ្យកូនខ្មែរ រស់នៅក្រៅប្រទេសទាំងអស់ មកជួយប្រទេសជាតិរបស់ខ្លួន ។

អាស្រ័យហេតុនេះហើយ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សុំកិច្ចអន្តរាគមន៍ពីលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន តាមរយៈស្ថានទូតនៃប្រទេសកម្ពុជា ប្រចាំនៅប្រទេសមួយចំនួន ចូលរួមផ្ដល់​ព័ត៌មានមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពីប្រជាពលរដ្ឋខ្មែរ ឬកូនខ្មែរកាត់បរទេស ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ដើម្បីលើកមុខ​មាត់ប្រទេស​ជាតិកម្ពុជា ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

NOCC សុំកិច្ចអន្តរាគមន៍ ​ពីលោក ប្រាក់ សុខុន ស្វែង​រកអត្ត​ពលិក​​មានឈាម​​ជ័រ​ជាខ្មែរ មក​ជួយ​ជាតិ

NOCC សុំកិច្ចអន្តរាគមន៍ ​ពីលោក ប្រាក់ សុខុន ស្វែង​រកអត្ត​ពលិក​​មានឈាម​​ជ័រ​ជាខ្មែរ មក​ជួយ​ជាតិ