សម្រាប់នារីៗដែលចូលចិត្តពាក់កៅស៊ូចងសក់នៅនឹងកដៃ ត្រូវប្រុងប្រយ័ត្ន! (វីដេអូ)

រឿងរ៉ាវដែលយើងកំពុងនឹងប្រាប់ដល់ប្រិយមិត្តតទៅទៀតនេះ គឺជាអ្វីដែលយើងនឹកស្មានមិនដល់។ វាជាហេតុការណ៍ដែលបានកើតឡើងពិតទៅលើនារីជនជាតិអាមេរិចម្នាក់ ដែលចូលចិត្តពាក់កៅស៊ូចងសក់នៅនឹងកដៃ។ ថ្ងៃមួយកដៃរបស់នាងក៏មានអាការហើម ក្រហម ហើយរីកធំទៅៗ។ ដំបូងនាងគិតថា ប្រហែលជាត្រូវពីងពាង ឬ សត្វអ្វីម្យ៉ាងខាំ តែក្រោយពីលាបថ្នាំតាមវេជ្ជបញ្ជាហើយក៏នៅតែមិនធូរ។

នាងបានសម្រេចចិត្តទៅមន្ទីរពេទ្យ Norton Healthcare ដើម្បីឲ្យពេទ្យពិនិត្យមើល ហើយក៏បានដឹងថា នាងឆ្លងមេរោគបាក់តេរីដល់ទៅ 3 ប្រភេទ ដូចនេះនាងត្រូវធ្វើការវះកាត់ជាបន្ទាន់ព្រោះមេរោគគឺមានលក្ខណៈសាហាវគួរសម ប្រសិនជាឆ្លងចូលប្រព័ន្ធឈាមអាចមានគ្រោះថ្នាក់ដល់ជីវិត។

ពេទ្យបានធ្វើការវិនិច្ឆ័យថា មូលហេតុចម្បងនៃការឆ្លងមេរោគគឺកើតឡើងដោយសារ តែកៅស៊ូចងសក់ដែលនាងយកមកពាក់នៅនឹងកដៃ វាធ្វើឲ្យមានការកកិតនៃស្បែកកើតឡើង មេរោគបាក់តេរីចូលក្នុងរាងកាយតាមរយៈស្នាមដំបៅ និង រន្ធរោម បន្ទាប់មកជាលិកានៅបរិវេណជិតៗក៏កើតមានអាការរលាក ធ្វើឲ្យទៅជាក្រហម ហើម រួមទាំងធ្វើឲ្យមានអាការ ក្តៅ ឈឺផ្សាទៀតផង៕
សម្រាប់នារីៗដែលចូលចិត្តពាក់កៅស៊ូចងសក់នៅនឹងកដៃ ត្រូវប្រុងប្រយ័ត្ន! (វីដេអូ)

សម្រាប់នារីៗដែលចូលចិត្តពាក់កៅស៊ូចងសក់នៅនឹងកដៃ ត្រូវប្រុងប្រយ័ត្ន! (វីដេអូ)

សម្រាប់នារីៗដែលចូលចិត្តពាក់កៅស៊ូចងសក់នៅនឹងកដៃ ត្រូវប្រុងប្រយ័ត្ន! (វីដេអូ)

សម្រាប់នារីៗដែលចូលចិត្តពាក់កៅស៊ូចងសក់នៅនឹងកដៃ ត្រូវប្រុងប្រយ័ត្ន! (វីដេអូ)
ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • សម្រាប់នារីៗដែលចូលចិត្តពាក់កៅស៊ូចងសក់នៅនឹងកដៃ ត្រូវប្រុងប្រយ័ត្ន! (វីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: