រថយន្តដឹកដំឡូង បុកម៉ូតូកិនមនុស្ស ស្លាប់យ៉ាងវេទនា ជិតស្ពានគីហ្សូណា

ខេត្តកំពង់ចាម ៖ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ ក្បែរ គល់ ស្ពានគីហ្សូណា សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម រថយន្ត​​ដឹក​​ដំ​ឡូងពេញ ប្រៀប បាន​បើ​ក​​បុក​​និ​ង​​កិន យុ​វជ​ន​​ម្នាក់​​ស្លាប់​​យ៉ា​ង​វេ​ទ​នា និង ២​​នាក់​​ទៀត រងរ​បួស​​ធ្ងន់​​ស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

មន្ត្រីសមត្ថកិច្ចបានអោយដឹងថា រថយន្ត​ម៉ាក ISUZU​ ពណ៌​សអត់​ស្លាក​លេខ​ភ្លៅ​ បួន​កែច្នៃ ដែលធ្លាប់បង្កគ្រោះថ្នាក់ម្តងរួចមកហើយ ដោយខាងតុលាការ ទើបតែ ដោះលែងកាលពីថ្មីៗនេះ ស្រាប់តែបង្ករហេតុម្តងទៀត ខណះដឹកដំឡូងមីចេញ ពីស្រុកចំការលើឆ្ពោះទៅវៀតណាមបានបើកបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ​ធី ចិត្ត អាយុ​២០​ឆ្នាំ ត្រូវរថយន្តកិនឡើង សំប៉ែត ដូចចេកចៀនអូសជាច្រើនម៉ែត្រស្លាប់យ៉ាងអាណោចអាធម និង យុវជន២នាក់ ទៀត បានខ្ទាតពីម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នក បើកបររថយន្តបង្ករ បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ​សមត្ថកិច្ចប្រគល់សាកសព អោយគ្រួសារសពធ្វើបុណ្យ តាម ប្រពៃណី ដោយឡែកម៉ូតូជនរងគ្រោះនិងរថយន្តបង្ករ ប៉ូលីសចររាចររក្សា​ទុក​នៅ​ក្នុងបរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​បណ្តោះ​អា​សន្ន ដើម្បី​ធ្វើការ ដោះ ស្រាយតាមវិតិវិធី ៕

រថយន្តដឹកដំឡូង បុកម៉ូតូកិនមនុស្ស ស្លាប់យ៉ាងវេទនា ជិតស្ពានគីហ្សូណា

រថយន្តដឹកដំឡូង បុកម៉ូតូកិនមនុស្ស ស្លាប់យ៉ាងវេទនា ជិតស្ពានគីហ្សូណា