ឆៃថាវ ជួយព្យាបាលជម្ងឺហឺត អាការក្អក និង ផ្តាសាយ!

ឆៃថាវ ជារុក្ខជាតិពូជតែមួយជាមូយស្ពៃ ដែលសំបូរទៅដោយសារជាតិអាហារ។ វាមានដើមកំណើតមកពីប្រទេសចិន ហើយបានរីករាលដាលទៅដល់ប្រទេសផ្សេងៗតាមរយៈបំលាស់ទីរបស់ជនជាតិចិន។ ប្រជាជនកម្ពុជា តែងយកឆៃថាវ មកធ្វើជាស៊ុប ស្ងោរ ជាដើម។

សារជាតិអាហារសំខាន់នៅក្នុងឆៃថាវ
នៅក្នុងឆៃថាវមានវីតាមីន និងរ៉ែខនិជដែលចាំបាច់ចំពោះរាងកាយ ដូចជា វិតាមីនA វិតាមីនC វិតាមីនB9 កាល់ស្យូម ទង់ដែង ម៉ាញេស្ញូម ប៉ូតាស្ញូម លើសពីនេះទៅទៀត វាមានសារធាតុ Carbohydrate Fiber និង ប្រូតេអីុន ទៀតផង។

ដោយសារតែឆៃថាវពោរពេញទៅដោយវិតាមីនA វិតាមីនC និង E ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមំា ដូចនេះគេក៏បានយកឆៃថាវមកធ្វើជាថ្នាំសម្រាប់ព្យាបាលជម្ងឺផ្តាសាយ លើសពីនេះទៅទៀត ឆៃថាវអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយជម្រុញឲ្យឈាមដើរស្រួលទៀតផង។

វត្ថុធាតុដែលត្រូវត្រៀម
ឆៃថាវ ៖ ឆៃថាវមួយផ្លែ និងទឹកឃ្មុំ 500 ក្រាម
ឧប្បករណ៍ ៖ ដបកែវ

វិធីធ្វើ
១. ចិតសំបកឆៃថាវចេញឲ្យអស់ រួចហាន់
២. យកឆៃថាវដែលហាន់រួចដាក់ចូលក្នុងដបកែវ ចាក់ទឹកឃ្មុំចូល បិទគម្របរួចផ្កាប់ក្បាលដបចុះ
៣. ត្រាំចោល 3 ថ្ងៃ នោះលោកអ្នកអាចនាំយកមកផឹកបាន

វិធីញាំុ
យកឆៃថាវដែលត្រាំនៅក្នុងទឹកឃ្មុំនោះយកមកលាយញាុំជាមួយទឹកសុទ្ធ លោកអ្នកអាចញាំុបានជារៀងរាល់ថ្ងៃ។

*ចំណុចប្រុងប្រយ័ត្ន*
ពេលចិតសំបកឆៃថាវរួច សូមកុំលាងទឹក

ឆៃថាវ ជួយព្យាបាលជម្ងឺហឺត អាការក្អក និង ផ្តាសាយ!

ឆៃថាវ ជួយព្យាបាលជម្ងឺហឺត អាការក្អក និង ផ្តាសាយ!

ឆៃថាវ ជួយព្យាបាលជម្ងឺហឺត អាការក្អក និង ផ្តាសាយ!

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • ឆៃថាវ ជួយព្យាបាលជម្ងឺហឺត អាការក្អក និង ផ្តាសាយ!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:សុខភាព
Tags: