ធ្លាយ​រូបថត​កាលពី​កុមារី​របស់​តារាចម្រៀង បាន មុន្នី​ល័​ក្ខ មើលទៅ​ខុសគ្នា​ដាច់​

6 Videos

ពិតជាមិននឹកស្មានដល់សោះថាជារូបថតពីកុមារភាពរបស់តារាចម្រៀងស្រីប្រចាំផលិតកម្ម WE Production បាន មុន្នីល័ក្ខ ព្រោះមើលទៅពិតជាខុសគ្នាដាច់ស្រឡះ សឹងតែមើលមិនស្គាល់ថែមទៀត ។

រូបថតពីកុមារភាពមួយសន្លឹករបស់តារាចម្រៀង បាន មុន្នីល័ក្ខ លើទំព័រហ្វេសប៊ុក បានធ្វើឱ្យប្រិយមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់ចោទជាសំណួរឡើងថា តើនេះជារូបថតរបស់ បាន មុន្នីល័ក្ខ ឬក៏មិនមែន?

ធ្លាយ​រូបថត​កាលពី​កុមារី​របស់​តារាចម្រៀង បាន មុន្នី​ល័​ក្ខ មើលទៅ​ខុសគ្នា​ដាច់​

បើងាកមកមើលរូបថតបច្ចុប្បន្នរបស់ បាន មុន្នីល័ក្ខ ឃើញថានាងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាឡើយ ទាំងទម្រង់មុខ រាងរៅ និង កម្ពស់ គឺស័ក្តិសមល្អទាំងព្រមតែម្តង ពោលគឺទាក់ភ្នែកបុរសៗមិនស្ទើរឡើយឱ្យលង់ស្នេហ៍លើនាង ។

ភាពប្រែប្រួលខុសប្លែកនេះ សរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់លើការថែរក្សារូបសម្រស់របស់នាងយ៉ាងខ្លាំង ព្រោះកាលពីកុមារភាព នាងត្រឹមតែជាក្មេងស្រីសាមញ្ញម្នាក់មិនទាន់ចេះសម្អិតសម្អាងកាយ ហើយជាធម្មតាទេដែលរូបពីក្មេង និង ពេលពេញវ័យខុសប្លែកគ្នានោះ ព្រោះជាការវិវឌ្ឍវ័យរបស់មនុស្ស ។

ធ្លាយ​រូបថត​កាលពី​កុមារី​របស់​តារាចម្រៀង បាន មុន្នី​ល័​ក្ខ មើលទៅ​ខុសគ្នា​ដាច់​

ទោះបីជាយ៉ាងណាក្រៅពីសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល ទស្សនិកជនក៏បានពោលសរសើរផងដែរទៅលើតារាពន្លកថ្មីរូបនេះថាពូកែថែសម្រស់ ដែលទៅថ្ងៃមុខនាងអាចនឹងលេចធ្លោខ្លាំងជាមួយសំឡេងដ៏ពីរោះ រួមនឹងសម្រស់ដ៏ស្រស់ផូរផង់របស់នាងជាមិនខាន ៕ សាកល