Zidane ៖ យើង​បាន​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​អស់​ពី​លទ្ធភាព​ហើយ​

បើទោះជាក្លឹប Real Madrid បានយកឈ្នះ២ទល់នឹង០លើក្លឹប Deportivo កាលពីយប់មិញក្ដីប៉ុន្តែពួកមិនអាចឈ្នះពាន La Liga បានឡើយដោយចាញ់ក្លឹប Barcelona ចំនួន១ពិន្ទុ ។ យ៉ាងណាក្រោយលទ្ធផលបញ្ចប់ Zidane បានលើកឡើងថាគាត់មានមោទនភាពចំពោះការប្រឹងប្រែងរបស់កូនក្រុមលោក ។

ដោយលោក Zidane បាននិយាយថា « យើងពិតជាមានការខកចិត្ត ប៉ុន្តែបាល់ទាត់គឺបែបនេះ ។ យើងបានធ្វើអ្វីដែលយើងអាចធ្វើបានអស់ពីលទ្ធផលភាពទៅហើយបើទោះជាយើងមិនអាចឈ្នះវាក៏ដោយចុះ » ។

Zidane បន្តថា « ខ្ញុំសប្បាយចិត្តចំពោះការប្រឹងប្រែងរបស់កីឡាករទាំងអស់គ្នា ពួកយើងបានធ្វើវាអស់សមត្ថភាពដល់ទីបញ្ចប់ ខ្ញុំពិតជាមានមោទនភាពចំពោះពួកគេគ្រប់គ្នាខ្លាំងណាស់ ។ តែយ៉ាងណាពេលនេះអ្វីដែលយើងត្រូវគិតបន្តគឺការប្រកួត UEFA Champion League » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Zidane ៖ យើង​បាន​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​អស់​ពី​លទ្ធភាព​ហើយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:វីដេអូ
Tags: