ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់

ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់



បាត់ដំបង ៖ ទូក និង​កាណូត​ជាច្រើន​គ្រឿង ដែល​ជា​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ដៃ​បឹង​ទន្លេសាប ត្រូវ​បាន​អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​ព្រៃ បាន​រាលដាល​ទៅដល់ ដោយ​បាន​ឆាបឆេះ​គ្មាន​សល់ ក្នុង​នោះ​ក៏បាន​បំផ្លាញ​នូវ​លុយកាក់ និង​ទ្រព្យសម្បត្តិ​ជាច្រើន ថែម​ទៀត​ផង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦
​នៅ​ចំណុច​ព្រែក​ត្រសក់ ស្ថិត​ក្នុង​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ដោយបាន​ចាប់​ផ្តើម​ឆេះ​ពី​សំណាក់​ទូក​លក់​ចាប់​ហ៊ួ​យ​មួយ រួច​ក៏បាន​រាលដាល​ឆេះ​ទៅលើ​ទូក និង​កាណូត​ដទៃ​ទៀត​ជាច្រើន​គ្រឿង​ដែល​កំពុង​សំចត​ដោយ​មិនបាន​ដឹងខ្លួន ព្រមទាំង​បាន​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ លុយកាក់​ជាច្រើន​ផង។

លោក សក់ វុ​ទ្ទី អាយុ ៥០​ឆ្នាំ មានមុខ​របរ លក់​ចាប់​ហ៊ួ​យ រស់នៅ​ភូមិ​ព្រែក​ត្រប់​ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​និយាយ​ថា ដំបូង​លោក​មិនបាន​ដឹង​ទេ​ដោយសារ​តែ​មាន​ភ្លើង​កំពុងតែ​ឆាបឆេះ​ព្រៃ​នៅ​ក្បែរ​តំបន់​នោះ ដែល​បញ្ហា​នេះ​ទំនងជា​មាន​ផ្កាភ្លើង​ដែល​ហោះ​ប៉ើង​មក​តាម​ខ្យល់ ក៏បាន​ឆាបឆេះ​ទូក​របស់​លោក​តែម្តង ព្រម​ទាំង​បាន​រាលដាល​ទៅលើ​ទូក​និង​កា​ណូង​អស់​ជា​ច្រើន​គ្រឿង​បន្ត​ទៀត ដោយ​មិនមាន​វិធានការ​ពន្លត់​បាន​ឡើយ ព្រោះ​ទូក កាណូត​ខ្លះ​ម្ចាស់​មិនបាន​នៅក្បែរ​នោះ​ឡើយ។

ក្រោយពេល​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​គឺ​ស​ង្កេ​ត​ឃើញ​ថា អគ្គិភ័យ​បាន​បំផ្លាញ​ទៅលើ​ទូក​សម្រាប់​ស្នាក់នៅ​ចំនួន​៩ គ្រឿង និង​ឆេះ​កាណូត​ស្មាច់ អស់​ចំនួន ២០​គ្រឿង​ព្រមទាំង​បាន​បំផ្លាញ​នូវ​លុយកាក់​ជាច្រើន​ក្នុង​នោះ​គឺ លុយ​ខ្មែរ​ចំនួន ៤០ លាន​រៀល ប្រាក់​ដុល្លារ​ចំនួន ២៣០០ ដុល្លារ មាស​គ្រឿង ៣ តម្លឹង និង​ផ្លា​ទីន​គ្រឿង ទម្ងន់ ៥​ជី។

បច្ចុប្បន្ន​គេ​ស​ង្កេត​ឃើញ​ថា ភ្លើង​ឆេះ​ព្រៃ​សឹងតែ​រាល់ថ្ងៃ ដោយសារតែ​ក្រុម​ដើរ​រក​ឃ្មុំ​ដូច្នេះ​គួរតែ​ខាង​ជំនាញ​មេត្តា​ត្រួត​ពិនិត្យ​ឡើង​វិញ ចំណែក​ប្រជាពលរដ្ឋ​ក៏​ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​ដែរ​អំពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នេះ៕

ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់ ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់ ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់ ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់ ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់ ទ្រព្យសម្បត្តិ និង​កាណូត​ជាច្រើន​គ្រឿង ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​គ្មាន​សល់