របៀបរក្សាទុកអំពិលទុំអោយបានយូរ

គ្រឿងទេសជាវត្ថុដែលស្ត្រីមេផ្ទះគ្រប់រូបត្រូវការជាចាំបាច់សំរាប់ដាំស្លរ និង ធ្វើម្ហូបអាហារជាប្រចាំថ្ងៃ ក៏ប៉ុន្តែគ្រឿងទេសទាំងនោះពិបាករក្សាទុកអោយបានយូរ។ អំពិលក៏ជាគ្រឿងទេសមួយប្រភេទ​ក្នុង​ចំណោម​គ្រឿងទេស​ជា​ច្រើន​ទៀត​សម្រាប់​យក​មក​ធ្វើ​ម្ហូបដូចជា៖ សម្លរម្ជូរ ឆាងៀវ​អំពិលទុំ ទឹកជ្រលក់ ភេសជ្ជៈ ខាត់ស្បែក ឬ​ ទទួលទានជាបង្អែម។ល។

យ៉ាង​ណាមិញវាពិបាករក្សាទុកប្រើអោយបានយូរ តែប្រសិនបើមាន​បំណង​ចង់​រក្សា​ទុក​វា​អោយ​បាន​យូរ គ្រាន់តែខ្វេះគ្រាប់ចេញដើម្បីកុំអោយមេស៊ី រួចយកទៅហាលថ្ងៃអោយស្ងួត ហើយពូតជាដុំៗ​ប៉ុនមេដៃ​ដើម្បីងាយស្រួល​យកមកធ្វើម្ហូប​នៅពេល​ក្រោយ។ បន្ទាប់​មក​ទៀត​យក​តម្រៀប​ទុក​ក្នុង​ក្រឡ ឬ កែវ​មាន​គម្រប ដោយ​រោយ​អំបិល​អោយ​សព្វ​ដើម្បី​រក្សា​សំណើម និង ការ​ពារ​ការ​ដុះ​ផ្សិត៕

ប្រភព៖ បរទេស


  • របៀបរក្សាទុកអំពិលទុំអោយបានយូរ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: